ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩
ការតវ៉ាកំពុងផ្ទុះឡើងនៅក្នុងប្រទេសលីបង់ ដោយមានមនុស្សរាប់ពាន់នាក់បានបង្ហាញកំហឹង ចំពោះវិធីដោះស្រាយបញ្ហាវិបត្តិសេដ្ឋកិច្ចរបស់រដ្ឋាភិបាល។
ក្រុមបាតុករ និងប៉ូលីសបានប៉ះទង្គិចគ្នា នៅក្នុងភាពចលាចលនេះ បើទោះបីជាក្រុមមន្រ្តីបានបដិសេធចំពោះផែនការបង់ពន្ធលើការហៅតាមសម្លេង ដោយប្រើប្រាស់បណ្តាញសង្គម WhatsApp ក៏ដោយ។
សេចក្តីថ្លែងការណ៍ កាលពីថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្រ្តី Saad Hariri បាននិយាយថាប្រទេសលីបង់កំពុងឆ្លងកាត់ដែលជាពេលវេលាដែលមិនធ្លាប់មាន និងលំបាកបំផុត។ លោកបានផ្តល់ឱ្យសម្ព័ន្ធភាពរជាដៃគូរដ្ឋាភិបាល ក្នុងរយៈពេល ៧២ម៉ោង យល់ព្រមលើកំណែទម្រង់នេះផងដែរ។
ព័ត៌មានបន្ថែមសូមអាន៖ ប្រទេសលីបង់បានដកពន្ធលើបណ្តាញសង្គម WhatsApp ដោយសារការតវ៉ា៕