ក្រុមអ្នកតវ៉ាគប់គ្រាប់បែកសាំងនៅស្ថានីយ៍ប៉ូលីសខណៈដែលទីក្រុងហុងកុងធ្លាក់ចូលទៅក្នុងភាពវឹកវរ

0

ប្រភព RT ចុះផ្សាយថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៩

ក្រុមសកម្មជនពាក់ម៉ាសបានបោះស្រាក្រឡុក Molotov នៅឯស្ថានីយ៍ប៉ូលិសក្នុងអំឡុងពេលបាតុកម្មប្រឆាំងរដ្ឋាភិបាលចុងក្រោយបង្អស់នៅហុងកុង។ ប៉ូលិសប្រឆាំងកុបកម្មបានប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីព្យាយាមស្តារសណ្តាប់ធ្នាប់ឡើងវិញនៅតាមដងផ្លូវដែលព័ទ្ធជុំវិញទីក្រុង។

រូបភាពវីដេអូដែលត្រូវបានបញ្ចេញដោយ Ruptly បង្ហាញពីអ្នកតវ៉ាជាច្រើននាក់បានគប់គ្រាប់បែកសាំងលើរបងជុំវិញប៉ុស្តិ៍ប៉ូលិស Tsim Sha Sui ដែលបណ្តាលឱ្យមានអណ្តាតភ្លើងតូចៗជាច្រើននៅជុំវិញបរិវេណនោះ។ ប៉ូលិសធ្វើការពន្លត់ភ្លើងយ៉ាងរហ័សហើយបានដាក់ពង្រាយឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកដើម្បីប៉ុនប៉ងបំបែកហ្វូងមនុស្សទាំងនេះ។

ឈុតឆាកភ័យរន្ធត់គឺជាផ្នែកមួយនៃការធ្វើបាតុកម្មដ៏ធំមួយដែលឃើញមានមនុស្សរាប់ម៉ឺននាក់ធ្វើដំណើរតាមដងផ្លូវកាលពីថ្ងៃអាទិត្យនេះ។នៅក្នុងវីដេអូមួយទៀត ក្រុមអ្នកតវ៉ាបោះស្រាក្រឡុក Molotov ទៅលើក្រុមប៉ូលិសកុប្បកម្ម និងដុតស្បែកជើងរបស់មន្រ្តីជាច្រើននាក់ថែមទៀត។ នៅពេលនោះ សមត្ថកិច្ចត្រូវគេមើលឃើញថាកំពុងព្យាយាមពន្លត់ភ្លើង។

គួរបញ្ជាក់ផងដែរថា ទឹកដីពាក់កណ្តាលស្វ័យភាពនេះត្រូវរងនូវការរញ្ជួយដោយបាតុកម្មចាប់តាំងពីខែមីនាមក។ ដើមឡើយវាគ្រាន់តែមានគោលបំណងបញ្ឈប់ការធ្វើបត្យាប័នជាមួយចិនដីគោកប៉ុណ្ណោះ ប៉ុន្តែការតវ៉ានេះបានក្លាយជាអំពើហឹង្សាកាន់តែខ្លាំងឡើងដោយក្រុមសកម្មជនប្រកាន់ជំហរប្រឆាំងនឹងទីក្រុងប៉េកាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here