ប្រភពព័ត៌មាន Asahi ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩
លោកប្រធាន Abbas នៃរដ្ឋាភិបាលស្វយ័តប៉ាឡេស្ទីនបានឆ្លើយតបទៅនឹងបទសម្ភាសន៍ឯករាជ្យរបស់ សារព័ត៌មាន Asahi Shinbun។ លោក Abbas បានបង្ហាញពីការមិនទុកចិត្តលើប្រធានាធិបតីអាមេរិក លោក Trump និងបង្ហាញពីបំណងចង់ធ្វើការបោះឆ្នោតសម្រាប់ការបង្រួបបង្រួមប៉ាឡេស្ទីន។
ព័ត៌មានលម្អិតនៃការសម្ភាសន៍មានដូចខាងក្រោម៖
រដ្ឋបាលលោក Trump មានគោលនយោបាយដែលផ្តោតលើអ៊ីស្រាអែល។ តើអ្នកគិតយ៉ាងណា ចំពោះទំនាក់ទំនងនាពេលអនាគតជាមួយអាមេរិក?
រដ្ឋបាលអាមេរិកបច្ចុប្បន្នបានបោះបង់ចោលខ្លួនឯងជាអន្តរការីដោយយុត្តិធម៌រវាងប្រទេសទាំងពីរ (ប៉ាឡេស្ទីន និងអ៊ីស្រាអែល)។ នោះហើយជាមូលហេតុដែលខ្ញុំកំពុងស្វែងរកសន្និសីទសន្តិភាព អន្តរជាតិ និងការបង្កើតយន្តការពហុភាគីដើម្បីសម្រុះសម្រួលប៉ាឡេស្ទីន និងអ៊ីស្រាអែលដោយ ផ្អែកលើភាពស្របច្បាប់អន្តរជាតិ។
តាមពិតសហគមន៍អន្តរជាតិមិនបានចាត់វិធានការណាដែលមានប្រសិទ្ធភាពប្រឆាំងនឹងការពង្រីកការតាំងទីលំនៅរបស់ជ្វីហ្វ ប្រឆាំងនឹងច្បាប់អន្តរជាតិរបស់អ៊ីស្រាអែលទេ៕
