មន្រ្តីតាលីចូលរួមកិច្ចចរចាសន្តិភាពរវាងអ្នកនយោបាយជាន់ខ្ពស់

0

ប្រភពព័ត៌មានRT ផ្សាយថ្ងៃ២៩ ខែតុលា ឆ្នាំ២០១៩

កងកម្លាំងតាលីបាននិយាយថា កិច្ចចរចាសន្តិភាពរវាងប្រទេសអាហ្វហ្គានីស្ថាននឹងធ្វើឡើងនៅសប្តាហ៍ក្រោយ។ ភ្នាក់ងារព័ត៌មានAP លើកឡើងថា ការប្រកាសនេះបង្កើនក្តីសង្ឃឹមដល់កិច្ចចរចាជាថ្មី បើទោះបីជាមានអំពើហឹង្សាផ្ទុះឡើងនៅក្នុងសង្គ្រាមរយៈពេល ១៨ឆ្នាំរបស់ប្រទេសអាហ្វហ្គានីស្ថានក៏ដោយ។ ក្រុមតាលីបាននិយាយថា កិច្ចចរចាសន្តិភាពរវាងប្រទេសអាហ្វហ្គានីស្ថាននឹងធ្វើឡើងនៅសប្តាហ៍ក្រោយ។ លោកស៊ូហេល ស្ហាហីន អ្នកនាំពាក្យការិយាល័យនយោបាយតាលីបាននៅប្រទេសកាតាមានប្រសាសន៍នៅថ្ងៃអង្គារនេះថា គេគ្រោងធ្វើកិច្ចពិភាក្សានៅថ្ងៃទី២៨ និង២៩ ខែតុលា។ នៅរយៈពេលមួយថ្ងៃមុននេះ  ក្រសួងការបរទេសអាមេរិកលើកឡើងថា អ្នកតំណាងសន្តិភាពរបស់ខ្លួនចាប់ផ្តើមធ្វើកិច្ចពិភាក្សាថ្មីជាមួយ  សម្ព័ន្ធមិត្តអឺរ៉ុបណាតូ និងសម្ព័ន្ធមិត្តអង្គការសហប្រជាជាតិអំពីការបញ្ចប់សង្គ្រាម។ កិច្ចចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងក្រុមតាលីធ្លាប់ទទួលបរាជ័យនៅខែកញ្ញា៕

LEAVE A REPLY

Please enter your comment!
Please enter your name here