ប្រភពព័ត៌មានTASS ផ្សាយថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩
សេវាកម្មសារពត៌មានរបស់អាជ្ញាធរត្រួតពិនិត្យរាយការណ៍ថា អង្គជំនុំជម្រះសាលាឧទ្ធរណ៍របស់តុលាការកំពូលនៅសាធារណរដ្ឋដូណេតធីកាត់ទោសលើអ្នកកាសែតអ៊ុយក្រែន លោកស្តេនីសស្លេវ អាស៊ីយេវឲ្យជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ។ ទីភ្នាក់ងារព័ត៌មានដូណេតធីដកស្រង់សេចក្តីថ្លែងការណ៍របស់សេវាកម្មសារព័ត៌មានថា សាលក្រមចូលជាធរមានតាមផ្លូវ ច្បាប់។ គេរកឃើញថា លោកស្តេនីសស្លេវ អាស៊ីយេវ មានពិរុទ្ធពីបទធ្វើចារកម្ម និងញុះញង់ឱ្យមានអំពើរចារកម្ម រៀបចំក្រុមជ្រុលនិយម អំពាវនាវឲ្យមានសកម្មភាពជ្រុលនិយម និងអនុវត្តសកម្មភាពនានាដែលជាការបំពានលើបូរណភាពទឹកដីរបស់សាធារណរដ្ឋ។ យោងតាមប្រភពព័ត៌មានពីអាជ្ញាធរអនុវត្តច្បាប់បញ្ចាក់ឱ្យដឹងថា ចាប់ពីខែមីនា ឆ្នាំ២០១៥ ដល់ខែឧសភា ឆ្នាំ ២០១៧ លោកអាស៊ីយេវអនុវត្តការឃ្លាំមើលលើកងជីវពលកូរ៉េខាងជើង និងផ្ទេរព័ត៌មានដែលប្រមូលបានទៅឱ្យអ្នកតំណាងនៃសេវាកម្មសន្តិសុខអ៊ុយក្រែន(អេសប៊ីយូ) ។ គាត់ថែមទាំងជ្រើសរើសអ្នកប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមនិយមអ៊ុយក្រែនសម្រាប់ការប្រមូល និងផ្ទេរព័ត៌មានដែលនោះជាទង្វើប្រឆាំងនឹងសន្តិសុខរបស់សាធារណរដ្ឋ៕









