សាកសព ៣៩នាក់រកឃើញនៅក្នុងកុងតឺន័រដឹកទំនិញ អ្នកបើកបរត្រូវចាប់ខ្លួន នៅអង់គ្លេស

0

ប្រភពព័ត៌មាន Asahi ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩

នៅ Gurezu នៅជិតទីក្រុងឡុងចក្រភពអង់គ្លេសសាកសពចំនួន ៣៩នាក់ត្រូវបានគេរកឃើញនៅក្នុង កុងតឺន័រដឹកទំនិញរបស់រថយន្តដឹកទំនិញមួយនៅពេលព្រឹកព្រលឹមថ្ងៃទី២៣។ ប៉ូលីសក្នុងតំបន់បាន ឃាត់ខ្លួនបុរសអាយុ ២៥ឆ្នាំ ម្នាក់មកពីប្រទេសអៀរឡង់ ដែលនៅខាងជើងនៃប្រទេសអង់គ្លេស ដែល ជាអ្នកបើកបរឡានដឹកទំនិញមួយនេះពីបទឃាតកម្ម។

កន្លែងកើតហេតុស្ថិតនៅឧទ្យានឧស្សាហកម្មចម្ងាយប្រហែល ៣០គីឡូម៉ែត្រ ភាគខាងកើតទីក្រុងឡុង ។ យោងតាមរបាយការណ៍របស់ប៉ូលីសបានអោយដឹងថា សាកសពចំនួន ៣៨នាក់ ជាមនុស្សពេញ វ័យ ហើយម្នាក់ទៀតជាក្មេងជំទង់អាយុជាង១០ឆ្នាំ។ មន្រ្តីប៉ូលីសនិយាយថា “ពួកគាត់ត្រូវការពេល វេលាដើម្បីកំណត់អត្តសញ្ញាណសាកសព”។ ប៉ូលីសជឿជាក់ថា កុងតឺន័រទាំងនោះត្រូវបានដឹកចេញពី ទីក្រុង Bruges ប្រទេសបែលហ្ស៊ិកទៅកាន់កំពង់ផែ Purfleet ភាគខាងកើតនៃចក្រភពអង់គ្លេសក្បែរ កន្លែងកើតហេតុ ហើយបានផ្ទុកលើឡានដឹកទំនិញដែលហាក់ដូចជាមកពីប្រទេសអៀរឡង់ខាងជើង។

យោងតាមសារព័ត៌មាន Reuter បានឲ្យដឹងថា រថយន្តដឹកទំនិញនេះត្រូវបានចុះបញ្ជីនៅប៊ុលហ្គារី ដោយក្រុមហ៊ុនអៀរឡង់ក្នុងឆ្នាំ២០១៧ ប៉ុន្តែមិនបានចូលប្រទេសប៊ុលហ្គារីតាំងពីពេលនោះមក។

យោងតាមសារព័ត៌មាន BBC របស់អង់គ្លេសបានអោយដឹងថា មានឧប្បត្តិហេតុមួយកើតឡើងនៅ ចក្រភពអង់គ្លេសក្នុងខែមិថុនា ឆ្នាំ២០០០ នៅពេលដែលឡានដឹកទំនិញដឹកសាកសពជនអន្តោ ប្រវេសន៍ចិនចំនួន ៥៨នាក់ត្រូវបានគេរកឃើញនៅភាគអាគ្នេយ៍នៃទីក្រុង Dover។ អ្នកខ្លះមានទស្សនៈ ថា ឡានដឹកទំនិញអាចធ្វើដំណើរតាមផ្លូវដើម្បីជៀសវាងការត្រួតពិនិត្យសន្តិសុខយ៉ាងតឹងរឹងនៅកំពង់ ផែធំៗ ដូចជា Dover៕

LEAVE A REPLY

Please enter your comment!
Please enter your name here