ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩
យន្តហោះដ្រូនយោធាអ៊ីស្រាអែលមួយគ្រឿងធ្លាក់ក្នុងប្រទេសលីបង់នៅព្រឹកថ្ងៃពុធនៅក្បែរព្រំដែនអ៊ីស្រាអែល។ អ្នកនាំពាក្យយោធាម្នាក់បន្ថែមថា យន្តនោះធ្លាក់ក្នុងអំឡុងពេលធ្វើសកម្មភាពសន្តិសុខធម្មតា។ ស្ថានីយ៍ទូរទស្សន៍ហេសប៊ូឡានៃប្រទេសលីបង់ លោកអាល់ម៉ាណារាយការណ៍នៅព្រឹកថ្ងៃនោះថា ក្រុមល្បាតស្ទាក់ចាប់យន្តហោះដ្រូនខណៈពេលដែលវាហោះលើភូមិកាហ្វ ឃីឡា នៅភាគខាងត្បូងប្រទេសលីបង់។ យន្តហោះនោះត្រូវគេបាញ់ទម្លាក់នៅថ្ងៃពុធ នៅច្រកទ្វារហ្វាធីម៉ា នៅភាគខាងត្បូងនៃភូមិកាហ្វ ឃីឡា ។ ភ្នាក់ងារព័ត៌មានជាតិរបស់ប្រទេសលីបង់និយាយថា យន្តដ្រូននោះត្រូវពលរដ្ឋម្នាក់ប្រើកាំភ្លើងបាញ់ទម្លាក់៕