ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩
អង្គការសហប្រជាជាតិនិយាយថា គេបង្កើតប៉ុស្តិ៍សង្កេតរួមគ្នាចំនួន៤ នៅទីក្រុងកំពង់ផែដ៏សំខាន់មួយ។ ប៉ុស្តិ៍ទាំងនោះគ្រប់គ្រងដោយកងកម្លាំងទាំងពីរដែលស្មោះត្រង់នឹងរដ្ឋាភិបាល របស់ប្រទេសយេម៉ែន និងក្រុមឧទ្ទាមហ៊ូធី។ ប្រមុខដឹកនាំអង្គការសហប្រជាជាតិធ្វើបេសកកម្មទៅកាន់ទីក្រុងហូដេស។ លោកអាប់ហីជីតប្រកាសនៅល្ងាចថ្ងៃអង្គារថា ភាគីសង្គ្រាមបញ្ចប់កិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរ ហើយបញ្ចូនមន្ត្រីទំនាក់ទំនងទៅកាន់ទីតាំងទាំងបួននៅទីក្រុងហូដេស។ ភ្នាក់ងារព័ត៌មាន AP រាយការណ៍ថា លោកហ្គូហា ទៅមើលប៉ុស្តិ៍នានានៅ សប្តាហ៍នេះ ដែលនោះជាផ្នែកមួយនៃការអនុវត្តបទឈប់បាញ់គ្នារវាងអង្គការសហប្រជាជាតិ នៅក្រុងហូដេស។ អ្នកចរចារដ្ឋាភិបាលលោកមហាមិដ អាល ហ្គាឌ្រី មានប្រសាសន៍ថា បុស្តិ៍មួយទៀតនឹងបង្កើតឡើងក្នុងពេលឆាប់ៗនេះ ដោយអ្នកឃ្លាំមើលនឹងបញ្ចូនទៅជាយក្រុងភាគខាងកើត និងភាគខាងត្បូងរបស់ទីក្រុងហ៊ូដេសដើម្បីជួយពង្រឹងបទឈប់បាញ់ដែលមានទំនាក់ទំនងជាមួយអង្គការសហប្រជាជាតិ៕









