ប្រភព RT ចុះផ្សាយថ្ងៃទី ២៣ខែតុលា ឆ្នាំ ២០១៩
ទីភ្នាក់ងារវីដេអូរបស់ទីភ្នាក់ងារសារព័ត៌មាន RT ឈ្មោះ Ruptly ថតយកការមកដល់របស់យោធារុស្ស៊ីទៅកាន់ទីប្រជុំជនព្រំដែនស៊ីរីនៅ Kobani។ អង្គភាពមួយផ្សេងទៀតត្រូវបានគេថតពេលទៅដល់ទីក្រុង Manbij ដែលជាទីក្រុងសំខាន់មួយដែលមានចម្ងាយប្រហែល ៣០ គីឡូម៉ែត្រពីព្រំដែនជាមួយប្រទេសតួកគីនៅក្នុងខេត្ត Aleppo។
ខ្សែវីដេអូបង្ហាញពីរថយន្តរបស់ប៉ូលិសយោធាដែលមានទង់ជាតិរុស្ស៊ីដើរល្បាតតាមដងផ្លូវនៃទីក្រុង Manbij កាលពីថ្ងៃពុធបន្ទាប់ពីកិច្ចព្រមព្រៀងបានធ្វើកាលពីថ្ងៃអង្គាររវាងទីក្រុងអង់ការ៉ា និងទីក្រុងម៉ូស្គូ។ កងទ័ពរុស្ស៊ីបានទៅដល់ទីក្រុង Manbij ដំបូងនៅពាក់កណ្តាលខែតុលាជាមួយកងទ័ពស៊ីរីដើម្បីធានាសុវត្ថិភាពដល់ប្រជាជនបន្ទាប់ពីតំបន់នោះត្រូវបានបោះបង់ចោលដោយកងទ័ពអាមេរិក។
ទន្ទឹមនឹងនេះវីដេអូមួយទៀតបានចាប់យកនូវការមកដល់របស់ប៉ូលិសយោធាប្រទេសរុស្ស៊ីទៅកាន់ទីក្រុងព្រំដែន Kobani។ វាក៏បានបង្ហាញថា មន្រ្តីរុស្ស៊ីនិយាយជាមួយសមភាគីស៊ីរីរបស់ពួកគេនៅពេលមកដល់ផងដែរ។
យោងតាមកិច្ចព្រមព្រៀងនេះ កម្លាំងយោធារុស្ស៊ី និងឆ្មាំព្រំដែនស៊ីរីត្រូវចាត់តាំងដើម្បីសម្រួលដល់ការដកកងកម្លាំង YPG ចម្ងាយ ៣០ គីឡូម៉ែត្រពីព្រំដែនក្នុងរយៈពេល ១៥០ ម៉ោង។ នោះនឹងត្រូវបានអមដោយការល្បាតរួមគ្នារវាងរុស្ស៊ី – តួកគីនៅភាគខាងលិច និងខាងកើតនៃតំបន់ដែលកាន់កាប់ជាផ្នែកនៃ“ប្រតិបត្តិការសន្តិភាពនិទាឃរដូវរបស់តួកគី” ៕
