ប្រមុខយោធាឃឺដស្វាគមន៍ចំពោះការល្បាតរក្សាសន្តិភាពរបស់រុស្ស៊ី

0

ប្រភព RT ចុះផ្សាយថ្ងៃទី ២៣​ខែតុលា ឆ្នាំ ២០១៩

ថ្លែងជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ីលោក Sergey Shoigu និងប្រធាន SDF លោក Mazloum Abdi បានថ្លែងអំណរគុណចំពោះទីក្រុងម៉ូស្គូដែលធានាកិច្ចព្រមព្រៀងជាមួយតួកគីហើយនិយាយថា កងជីវពលឃឺដនឹងគាំទ្រដល់កងទ័ពស៊ីរី និងប៉ូលិសយោធារុស្ស៊ីដែលកំពុងល្បាតនៅតាមព្រំដែន។

កិច្ចពិភាក្សារវាងមន្រ្តីយោធាជាន់ខ្ពស់រុស្ស៊ី និងមេបញ្ជាការនៃកងកម្លាំងដែលគេហៅថាកងទ័ពប្រជាធិបតេយ្យស៊ីរី (SDF) ត្រូវធ្វើឡើងកាលពីថ្ងៃពុធតាមរយៈតំណភ្ជាប់វីដេអូ។ លោក Abdi ពិភាក្សាអំពីការវិវត្តដែលកំពុងបន្តនៅភាគឥសាននៃប្រទេសស៊ីរីជាមួយលោក Shoigu និងអគ្គសេនាធិការកងទ័ពរុស្ស៊ីលោក Valery Gerasimov ដោយបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការដាក់ពង្រាយប៉ូលិសយោធារុស្ស៊ី និងអង្គភាពកងទ័ពស៊ីរីចូលទៅក្នុងតំបន់នេះ។ លោក Abdi និយាយថា “បច្ចុប្បន្នកងកំលាំងប៉ូលិសរុស្ស៊ី និងកងទ័ពស៊ីរីកំពុងត្រូវដាក់ពង្រាយនៅទីតាំងជាច្រើន។ យើងកំពុងផ្តល់ការជួយ និងជំនួយគ្រប់ប្រភេទដល់ពួកគេ” ។

ប្រមុខ SDF ក៏បានថ្លែងអំណរគុណចំពោះប្រទេសរុស្ស៊ី និងប្រធានាធិបតី Vladimir Putin “ចំពោះការធានាសុវត្ថិភាពប្រជាជនឃឺដ” ។ លោក Abdi  និងលោក Shoigu បានពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចដោយលោក Putin និងសមភាគីតួកគីរបស់លោកគឺលោក Recep Tayyip Erdogan ។ រដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ីសង្កត់ធ្ងន់ជាពិសេសថាមិនចាំបាច់មានជនស៊ីវិលចាកចេញពីផ្ទះរបស់ពួកគេឡើយហើយសុវត្ថិភាពរបស់ពួកគេនឹងត្រូវបានធានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here