បុរសម្នាក់រងការចោទប្រកាន់ បន្ទាប់ពីក្រុមគ្រាប់បែកទទួលបានការហៅទៅកាន់ផ្ទះមួយ នៅទីក្រុង Devizes ចក្រភពអង់គ្លេស

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩

បុរសម្នាក់រងការចោទប្រកាន់ បន្ទាប់ពីប្រជាជនត្រូវបានជម្លៀសចេញ ហើយក្រុមអ្នកជំនាញបំផ្ទុះគ្រាប់បែករបស់កងទ័ព ត្រូវបានគេទូរស័ព្ទហៅដោយប្រទះឃើញ វត្ថុដែលគួរអោយសង្ស័យ នៅផ្ទះមួយកន្លែង។ លោក Kubilay Bostanli វ័យ២២ឆ្នាំ រស់នៅផ្លូវ Anzio ទីក្រុង Devizes រងការចោទប្រកាន់ ដោយមានផ្ទុកសារធាតុផ្ទុះ នៅក្នុងគោលបំណងមិនស្របច្បាប់ នេះបើយោងតាមសម្តីរបស់ក្រុមប៉ូលិស Wiltshire។

ផ្ទះចំនួន១២ខ្នង នៅក្នុងផ្លូវត្រូវបានជម្លៀសចេញ កាលពីថ្ងៃពុធបន្ទាប់ពីការរកឃើញវត្ថុដែលគួរឱ្យសង្ស័យនេះផងដែរ។ លោក Kubilay Bostanli បង្ហាញខ្លួន នៅតុលាការ Swindon Magistrates នៅថ្ងៃសុក្រនេះផង។

សូមបញ្ជាក់ផងដែរថា លោកក៏ត្រូវបានចោទប្រកាន់ពីបទមានកាំបិតផងដែរ ឬមុតស្រួច នៅកន្លែងសាធារណៈ ហើយមានថ្នាំប្រភេទ B  និងការយាយីដោយគ្មានអំពើហិង្សាទៀតផង។ លោកត្រូវបានបញ្ជូនទៅ​ឃុំឃាំង ហើយនឹងត្រូវត្រលប់មកតុលាការដដែល នៅថ្ងៃទី១ ខែវិច្ឆិកាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here