ប្រភពព័ត៌មាន Asahi ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩
ប្រធានាធិបតីអាមេរិកលោក Trump បានថ្លែងសុន្ទរកថានៅឯសេតវិមានកាលពីថ្ងៃទី២៧ អំពីលទ្ធផល នៃការធ្វើប្រតិបត្តិការនៅភាគពាយព្យនៃប្រទេសស៊ីរីថា កងកម្លាំងពិសេសនៃកងទ័ពសហរដ្ឋអាមេរិក បានជាលទ្ធផលថា លោក Abubakuru Baghdadi ដែលជាមេដឹកនាំនៃរដ្ឋអ៊ីស្លាម (IS) បានស្លាប់។ គេសង្ស័យថា លោក Baghdadi បានរត់គេចពីអង្គភាពពិសេសមួយ ដោយចូលក្នុងរូងភ្នំ ហើយបាន ផ្ទុះស្លាប់នៅក្នុងនោះ។
លោក Trump បានសង្កត់ធ្ងន់លើលទ្ធផលនេះថា៖ “កងកម្លាំងពិសេសរបស់អាមេរិកបានធ្វើការវាយ ឆ្មក់ពេលយប់ដ៏គ្រោះថ្នាក់ និងក្លាហាន ហើយបានបំពេញបេសកកម្មដែលធ្វើឲ្យពិភពលោកមាន សុវត្ថិភាព”។ ការធ្វើតេស្ត DNA ត្រូវបានធ្វើឡើងនៅទីតាំងនោះដោយបានបញ្ជាក់ថាអ្នកស្លាប់នោះគឺ ជាលោក Baghdadi។ ប្រតិបត្តិការនេះមានរយៈពេលប្រហែល ២ ម៉ោង ទាហានអាមេរិកមិនមានអ្នក ស្លាប់ និងរបួសទេ ប៉ុន្តែយុទ្ធជនខាង IS បានស្លាប់ជាច្រើននាក់។
យោងតាមឯកសាររបស់ UN បានឲ្យដឹងថា លោក Baghdadi កើតនៅអ៊ីរ៉ាក់ក្នុងឆ្នាំ ១៩៧១។ បន្ទាប់ពី ធ្វើការនៅអង្គការអាល់កៃដា គាត់បានក្លាយជាមេដឹកនាំនៃអង្គការ IS ក្នុងឆ្នាំ ២០១០។ ក្នុងរយៈពេល ១៤ ឆ្នាំ បន្ទាប់ពីសង្គ្រាមស៊ីវិលស៊ីរីកាន់តែរុំារៃ IS បានធ្វើសេចក្តីប្រកាសបង្កើតរដ្ឋ និងបានអំពាវនាវឱ្យ មានការប្រព្រឹត្តអំពើភេរវកម្មនៅតាមតំបន់ផ្សេងៗនៃពិភពលោក ខណៈពេលកំពុងគ្រប់គ្រងទឹកដីជា ច្រើននៅអ៊ីរ៉ាក់ និងស៊ីរី។ ក្រុម IS បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំងដោយយកជន បរទេសធ្វើជាចំណាប់ខ្មាំង និងបញ្ចេញវីដេអូសម្លាប់ និងកាត់ក្បាល។ នៅឆ្នាំ ២០១៥ លោកបាន សម្លាប់អ្នកគ្រប់គ្រងក្រុមហ៊ុនលោក Haruna Yukawa និងអ្នកកាសែតសេរី Fuji Kenni៕
