ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩
ក្រុមអ្នកតវ៉ាលីបង់រាប់ម៉ឺននាក់បានចូលរួមក្នុងការប៉ុនប៉ងបង្កើតជាខ្សែមនុស្សនៅទូទាំងប្រទេសពីទីក្រុងទ្រីប៉ូលីភាគខាងជើងទៅកាន់ទីក្រុងទីរ៉ុសភាគខាងត្បូង។
ជាមួយនេះអ្នករៀបចំកម្មវិធីបាននិយាយថា ការប៉ុនប៉ងនេះ ដើម្បីបង្កើតជាខ្សែចម្ងាយប្រមាណ១៧០គីឡូម៉ែត្រ (១០៥ម៉ាយល៍) នឹងទទួលបានជោគជ័យ។
ហើយជាថ្ងៃទី១១ ក្នុងការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី១៧ ខែតុលាមកម្លេះ។
ប្រជាជនបានធ្វើបាតុកម្មប្រឆាំងនឹងការដោះស្រាយវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ និងមានការប៉ះទង្គិចគ្នាជាមួយកងសន្តិសុខផងដែរ៕









