ក្រុមបាតុកម្មបណ្តាញសង្គម SNS រីករាលដាលភ្លាមៗនៅគ្រប់កន្លែងដោយគ្មានវត្តមានអ្នកដឹកនាំ

0

ប្រភពព័ត៌មាន Asahi ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩

បាតុកម្មប្រឆាំងរដ្ឋាភិបាលទ្រង់ទ្រាយធំបានបន្តនៅមជ្ឈឹមបូព៌ា និងអាមេរិកខាងត្បូង ហើយមានករណី ជាច្រើនដែលរដ្ឋាភិបាលត្រូវបានបង្ខំឱ្យដកគោលនយោបាយរបស់ខ្លួន។ មានហេតុផលជាច្រើនក្នុង បញ្ហានេះ ប៉ុន្តែវាក៏មានចំណុចរួមដូចជា មនុស្សចូលរួមតាមរយៈបណ្តាញសង្គម SNS និងតម្រូវការ កើនឡើង។ រដ្ឋាភិបាលកំពុងទប់ស្កាត់នឹងកំហឹងរបស់ពលរដ្ឋដែលបង្ហាញចលនាហួសពីការរំពឹងទុក ខណៈដែលព័ត៌មានកំពុងរីករាលដាល។

នៅប្រទេសលីបង់មជ្ឈឹមបូព៌ា បាតុកម្មប្រឆាំងរដ្ឋាភិបាលធំបំផុតបានបន្តកើតមានក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះចាប់តាំងពីថ្ងៃទី ១៧។ មូលហេតុគឺថារដ្ឋាភិបាលបានស្នើសុំប្រមូលពន្ធដែលមានទឹក ប្រាក់ចំនួន ០,២ ដុល្លារក្នុង ១ថ្ងៃ (ប្រហែល ២២ យេន) សម្រាប់ការហៅចេញដោយសេរីដូចជាកម្មវិធី ជជែកកំសាន្តរបស់ទូរសព្ទ័ស្មាតហ្វូន “Whatsapp” ជាដើម។

បាតុកម្មប្រឆាំងរដ្ឋាភិបាលរាប់ម៉ឺននាក់ដែលបានចាប់ផ្តើមនៅរដ្ឋធានី Beruto នៅថ្ងៃទី១៧ បានរាល ដាលដល់ទីក្រុង Toripori។ ក្រុមបាតុករបានស្រែកពាក្យស្លោកថា “ផ្លាស់ប្តូរគោលនយោបាយនេះទៅ” និងទាមទារឱ្យរដ្ឋមន្រ្តីទាំងអស់លាឈប់ពីតំណែង។ អ្នកចូលរួមភាគច្រើនជាយុវជន ហើយពួកគេ កំពុងតវ៉ានៅទូទាំងពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here