ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩
បុរសជនជាតិអង់គ្លេសម្នាក់ត្រូវចាប់ខ្លួន នៅប្រទេស Kazakhstan ពីបទសម្លាប់ក្មេងស្រីវ័យ១៨ខែ នៅសណ្ឋាគារមួយ។
ការិយាល័យការបរទេសនិយាយថា បានទំនាក់ទំនងជាមួយនឹងប៉ូលិសនៅក្នុងប្រទេស បន្ទាប់ពីបុរសនោះត្រូវបានឃុំខ្លួន នៅទីក្រុង Almaty នៅភាគអាគ្នេយ៍នៃប្រទេសនេះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ គាត់ត្រូវបានគេសង្ស័យថាបានវាយក្មេងស្រីអង់គ្លេសរហូតដល់ស្លាប់ នៅសណ្ឋាគារ Intercontinental នៅក្នុងទីក្រុង កាលពីថ្ងៃព្រហស្បតិ៍។
ទូរទស្សន៍ Astana បានរាយការណ៍ថា ម្តាយក្មេងស្រីបានរត់ចូលទៅបន្ទប់រង់ចាំហើយស្រែករកជំនួយផងដែរ។
អ្នកផ្សាយព័ត៌មានបាននិយាយ នាវិកសង្គ្រោះបន្ទាន់បានជួយសង្គ្រោះក្មេងតូច ដែលទើបចេះដើរ ប៉ុន្តែនាងស្លាប់នៅមន្ទីរពេទ្យតែម្តង។
ការិយាល័យកិច្ចការបរទេស និងជាតិសាសន៍បាននិយាយថា៖ “យើងកំពុងទាក់ទងជាមួយប៉ូលិស នៅ Kazakhstan បន្ទាប់ពីការស្លាប់កូនក្មេងជនជាតិអង់គ្លេស និងការចាប់ខ្លួនបុរសជនជាតិអង់គ្លេសម្នាក់នៅទីក្រុង Almaty ៕