ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩
យោងតាមប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងការពារជាតិទួរគីបានឱ្យដឹងថា កងកម្លាំង YPG ឃឺដនៅតែមិនទាន់ដកខ្លួនចេញពីទឹកដីនៅភាគឥសាននៃប្រទេសស៊ីរី ដោយទីក្រុងអានការ៉ានិយាយថា ពួកគេត្រូវតែចាកចេញ។ សេចក្តីថ្លែងការណ៍របស់លោកហ៊ូឡូស៊ី អាកា ធ្វើឡើងនៅរយៈពេលប៉ុន្មានម៉ោងមុនថ្ងៃផុតកំណត់នៃថ្ងៃកំណត់ដកកម្លាំង។ យោងតាមកិច្ចព្រមព្រៀងមួយនៅសប្តាហ៍មុនរវាងប្រធានាធិបតីទួរគី និងរុស្ស៊ី ឆ្មាំព្រំដែនស៊ីរី និងកងរាជអាវុធហត្ថរុស្ស៊ី សន្មត់ថា ពួកគេត្រូវដកកងកម្លាំង YPG ទាំងអស់ និងអាវុធ ចេញពីទឹកដីភាគខាងត្បូងរបស់ប្រទេសទួរគីចម្ងាយ ៣០គីឡូម៉េត្រនៅថ្ងៃអង្គារ។ ក្រោយពីថ្ងៃផុតកំណត់ កងកម្លាំងរុស្ស៊ី និង ទួរគីនឹងចាប់ផ្តើមធ្វើប្រតិបត្តិការរួមគ្នាដើរល្បាតលើដីតូចមួយដែលមានចម្ងាយ ១០គីឡូម៉ែត្រនៅតាមព្រំដែនស៊ីរី។ នៅក្នុងបទសម្ភាសន៍មួយចេញផ្សាយនៅថ្ងៃអង្គារ លោក អាកាប្រាប់កាសែតសាបាស់ថា “នេះហាក់ដូចជាកម្លាំង YPG នៅតែស្ថិតនៅក្នុងតំបន់ប្រតិបត្តិការ សន្តិភាពនិទាឃរដូវ”។ លោករដ្ឋមន្រ្តីមានប្រសសាសន៍ថា នៅមានយុទ្ធជន YPG ប្រមាណចំនួន ១០០០នាក់ស្ថិតនៅតាមព្រំដែន ម៉ានប៊ីជ និងយុទ្ធជនចំនួន ១០០០នាក់ទៀតស្ថិតនៅក្បែរទីក្រុងតែលរីហ្វែត។ ទីក្រុងទាំងពីរស្ថិតនៅខាងលិចនៃទឹកដីដែលប្រទេសទួរគីចង់ប្តូរឱ្យក្លាយទៅជា “តំបន់មានសុវត្ថិភាព” ៕