តាលីបានគួរតែអំពាវនាវបទឈប់បាញ់ដើម្បីបញ្ជាក់ថាពួកគេគ្រប់គ្រងកម្លាំងសកម្មប្រយុទ្ធ

0

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩

ទីប្រឹក្សាសន្តិសុខជាតិអាហ្វហ្គានីស្ថានមានប្រសាសន៍នៅថ្ងៃអង្គារថា ក្រុមតាលីបានគួរតែអំពាវនាវពីបទឈប់បាញ់ក្នុងរយៈពេលឱ្យបានមុនមួយខែ ដើម្បីបញ្ជាក់ថា ពួកគេនៅតែគ្រប់គ្រងកងកម្លាំងរបស់ពួកគេ។ លោកហាមដុលឡាស់ អ្នករិះគន់ខ្លាំងចំពោះកិច្ចចរចារវាងអាមេរិក    និងក្រុមតាលីបាន មានប្រសាសន៍ថា តាលីបានលែងជាស្ថាប័នបង្គោល  ហើយមេបញ្ជាការខ្លះប្រហែលជាទៅចូលរួមជាមួយរដ្ឋអ៊ីស្លាម(IS ដែលពីមុនជាក្រុម ISIS)។​ លោកម៉ូហីប បន្តថា “ប្រសិនបើក្រុមតាលីបានពិតជាចង់បានសន្តិភាពពួកគេគួរតែបង្ហាញថា ពួកគេនៅមានការគ្រប់គ្រងលើមេបញ្ជាការរបស់ពួកគេនៅកម្រិតណា  ហើយពួកគេពិតជាគោរពតាមបញ្ជារបស់មេពួកគេកម្រិតណា”។ ពេលខ្លះ ក្រុមអ្នកឃ្លាំមើលចោទសួរថា មានការផ្តាច់ទំនាក់ទំនងរវាងក្រុមនយោបាយរបស់ពួកតាលីបាន ដែលមានមូលដ្ឋាននៅរដ្ឋដូហា និងមេបញ្ជាការយោធានៅអាហ្វហ្គានីស្ថានដែរឬទេ។ អ្នកតំណាងសន្តិភាពអាហ្វហ្គានីស្ថាន លោកហ្សាលឡៃ ខាឡីហ្សាដនៅតែស្ថិតក្នុងប្រទេសប៉ាគីស្ថាននៅថ្ងៃអង្គារ ដោយនោះជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីស្វែងរកការបញ្ចប់ការចរចារសង្គ្រាមរយៈពេល១៨ ឆ្នាំរបស់ប្រទេសអាហ្វហ្កានីស្ថានទោះបីជាប្រធានាធិបតីដូណាល់ត្រាំមិនបានបង្ហាញចំណាប់អារម្មណ៍ក្នុងការបន្តកិច្ចពិភាក្សាជាមួយក្រុមតាលីបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here