យោធាអ៊ុយក្រែននិយាយថា ការផ្អាកប្រយុទ្ធចាប់ផ្តើមនៅតំបន់លូហ្គានខាងកើត

0

ប្រភពព័ត៌មានRT ផ្សាយថ្ងៃ២៩ ខែតុលា ឆ្នាំ២០១៩

យោធាអ៊ុយក្រែនបញ្ជាក់នៅថ្ងៃអង្គារនេះថា ការផ្អាកអាវុធរវាងរដ្ឋាភិបាល និងកម្លាំងការពារខ្លួនចាប់ផ្តើមនៅម៉ោង ១០ព្រឹកម៉ោងនៅក្នុងភូមិហ្សូឡូយនៅភាគខាងកើតនៃតំបន់លូហ្គាន។ កម្លាំងចម្រុះអ៊ុយក្រែននិយាយនៅលើហ្វេសប៊ុកថា “រឿងនេះអាចទៅរួចដោយសារមានបទឈប់បាញ់គ្នានៅសប្តាហ៍មុន”។ រដ្ឋមន្ត្រីការបរទេសលោកវ៉ាឌីមព្រីស្តាយកូ   បន្ថែមថាការផ្អាកប្រយុទ្ធចាប់ផ្តើមហើយ។ ភ្នាក់ងារសារព័ត៌មានAP រាយការណ៍ថា  របាយការណ៍នេះធ្វើឡើងក្រោយពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីម៉ាយ ហ្សេលិនស្កាយធ្វើដំណើរទៅកាន់តំបន់ដែលគាត់ធ្លាប់ប្រឈមមុខនឹងអតីតយុទ្ធជនប្រដាប់អាវុធ ដោយពួកគេទៅទីនោះដើម្បីរារាំងការដកអាវុធថយក្រោយ។  ការផ្អាកអាវុធធុនធ្ងន់ ធ្លាប់ត្រូវគេពន្យារពេលរាប់សប្តាហ៍ ហើយគេចាត់ទុកថា នោះជាឧបសគ្គចុងក្រោយមុនពេលមេដឹកនាំអ៊ុយក្រែន រុស្ស៊ីបារាំង និងអាឡឺម៉ង់អាចពិភាក្សាគ្នាអំពីដំណោះស្រាយសន្តិភាពមួយសម្រាប់ជម្លោះនៅភាគខាងកើតអ៊ុយក្រែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here