លោក Saad Hariri ប្រកាសលាលែងពីតំណែង បន្ទាប់ពីមានការវាយប្រហារ និងការប្រារព្ធពិធីនានាប្រឆាំងតវ៉ា

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩

នាយករដ្ឋមន្រ្តីលីបង់ លោក Saad Hariri បានប្រកាសលាលែងពីតំណែង បន្ទាប់ពីការតវ៉ាអស់រយៈពេល១៣ ថ្ងៃជុំវិញ អំពើពុករលួយនយោបាយ និងវិបត្តិសេដ្ឋកិច្ច។

លោកបានថ្លែងសុន្ទរកថា តាមទូរទស្សន៍នៅពេលឆាប់ៗនេះ បន្ទាប់ពីអំពើហិង្សាបានផ្ទុះឡើងនៅតាមដងផ្លូវ នៅពេលដែលអ្នកគាំទ្រគណបក្សនយោបាយ Shia political party Amal ចំនួន២ក្រុមបានវាយប្រហារជំរុំអ្នកតវ៉ា និងការបិទផ្លូវ នៅរដ្ឋធានី Beirut ទៀតផង។

ពួកគេបានដុតតង់ និងវាយក្រុមបាតុករប្រឆាំងរដ្ឋាភិបាល។ ហើយអ្នកខ្លះស្រែកច្រៀងគាំទ្រគណបក្សនយោបាយ Hezbollah ជាកម្លាំងដ៏មានឥទ្ធិពលមួយនៅក្នុងរដ្ឋាភិបាលចម្រុះ និងគណបក្សនយោបាយ Shia political party Amal ។

ប៉ូលិសប្រឆាំងកុបកម្ម និងកងទ័ពបានឆ្លើយតបការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ហើយនៅថ្ងៃចុងបញ្ចប់នោះផងដែរ ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលក៏បានត្រឡប់មកតាមដងផ្លូវផងដែរ ដើម្បីអបអរសាទរ ចំពោះសេចក្តីប្រកាសរបស់លោក Saad Hariri ៕

LEAVE A REPLY

Please enter your comment!
Please enter your name here