ប្រភព RT ចុះផ្សាយថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៩
គណៈកម្មាធិការធម្មនុញ្ញស៊ីរីរួមទាំងសមាជិករដ្ឋាភិបាល និងសមាជិកក្រុមប្រឆាំងបានបើកកិច្ចប្រជុំមួយកាលពីថ្ងៃពុធនេះដែលជាជំហានដំបូងនៃអ្វីដែលអង្គការសហប្រជាជាតិបានពិពណ៌នាថាជា“ ផ្លូវដ៏វែងឆ្ងាយមួយសម្រាប់ការផ្សះផ្សានយោបាយ” ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័ររាយការណ៍ថា ស្ថាប័នដែលមានសមាជិក ១៥០ នាក់បានរៀបចំពិធីបើកនៅក្នុងសាលមួយនៃទីស្នាក់ការកណ្តាលអឺរ៉ុបរបស់អង្គការសហប្រជាជាតិប្រចាំនៅទីក្រុងហ្សឺណែវ។ កិច្ចប្រជុំនេះត្រូវបានកោះហៅដោយប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិលោក Geir Pedersen ដោយមានការគាំទ្រពីមហាអំណាចធំៗផងដែរ។ លោក Pedersen ប្រាប់ការជួបជុំថា“ នេះគឺជាពេលវេលាប្រវត្តិសាស្ត្រមួយ” ។
គួរបញ្ជាក់ផងដែរថា គណៈកម្មាធិការនេះចាប់ផ្តើមការងាររបស់ខ្លួននៅពេលដែលរដ្ឋាភិបាលពង្រឹងការគ្រប់គ្រងយោធានៅក្នុងប្រទេសស៊ីរីផងដែរ៕
