ទួរគី និងរុស្ស៊ីចាប់ផ្តើមល្បាតនៅភាគខាងជើងប្រទេសស៊ីរីជាមួយគ្នានៅថ្ងៃសុក្រ

0

លោកប្រធានាធិបតីរ៉េស៊ីប តាយយ៉ីប អឺដូហ្គាន មានប្រសាសន៍ថា ការល្បាតរួមគ្នារបស់ប្រទេសទួរគី និងប្រទេសរុស្ស៊ីនឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះ នៅពេលដែលកម្លាំងឃឺដបន្តចាកចេញពីតំបន់សុវត្ថិភាពចម្ងាយ ២០ម៉ាយល៍នៅតាមព្រំដែនរបស់ប្រទេសស៊ីរីជាមួយប្រទេសទួរគី។ ការដើរល្បាតរួមគ្នាចាប់ផ្តើមនៅថ្ងៃសុក្រ លោក អឺដូហ្គានមានប្រសាសន៍នៅក្នុងសុន្ទរកថាទៅកាន់សមាជិកសភានៅពុធដោយលើកឡើងពីកិច្ចព្រមព្រៀងដែលលោកធ្លាប់ធ្វើជាមួយមេដឹកនាំរុស្ស៊ីលោកវ្លាឌីមៀពូទីននៅសប្តាហ៍មុន។គោលបំណងនៃការល្បាតគឺដើម្បីរក្សាសន្តិសុខនៅក្នុងតំបន់សុវត្ថិភាពតាមព្រំដែនប្រទេសទួរគី និងស៊ីរី។ កន្លងមកក្រសួងការពារជាតិរុស្ស៊ីនិយាយថា កងកំលាំងឃឺដដែលក្រុងអ៉ានការ៉ាចាត់ទុកថាជាក្រុមភេរវករបានចាកចេញពីតំបន់នោះតាមរយៈច្រករបៀងសុវត្ថិភាពដែលរៀបចំឡើងជាពិសេស ។ កងទ័ព      រដ្ឋាភិបាលស៊ីរី និងប៉ូលីសយោធារុស្ស៊ីចូលទៅកាន់កាប់តំបន់នោះបន្តពីក្រុមឃឺដ។ លោកអឺដូហ្គានមានប្រសាសន៍ថា លោកទទួលការបញ្ជាក់ពីទីក្រុងមូស្គូថា ឆ្មាំឃឺដដកខ្លួនថយចេញពីព្រំដែន ប៉ុន្តែនេះយោងតាមការស៊ើបការណ៍របស់ប្រទេសទួរគី។ លោកព្រមានថា កងទ័ពទួរគីនឹងបន្តជំរុញដល់កម្លាំងរបស់ខ្លួនដើម្បីប្រឆាំងនឹងក្រុមឃឺដ ប្រសិនបើក្រុមឃឺមមិនព្រមដកថយដូចដែលបានសន្យា ឬវាយប្រហារលើទាហានរបស់ប្រទេសទួរគី។ ទីក្រុងអ៉ានការ៉ាធ្វើការវាយលុកមួយ ដែលមានឈ្មោះថា ប្រតិបត្តិការសន្តិភាពនិទាឃរដូវដោយផ្តោតសំខាន់ទៅលើកងកម្លាំងឃឺដនៅដើមខែនេះ។ ការបោះជំហ៊ានទៅមុខត្រូវបានបញ្ឈប់ក្រោយពីសហរដ្ឋអាមេរិកយល់ព្រមសម្របសម្រួលលើការដកកម្លាំងឃឺដហើយក្រោយមកទៀតកិច្ចព្រមព្រៀង ស្រដៀងគ្នាមួយធ្វើឡើងជាមួយប្រទេសរុស្ស៊ី។  កងទ័ពសហរដ្ឋអាមេរិកដែលមានសម្ព័ន្ធមិត្តជាមួយក្រុមឃឺដក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមចាប់ផ្តើមចាកចេញពីតំបន់នោះ         ភ្លាមៗមុនពេលមានការលុកលុយរបស់ប្រទេសទួរគី។ ពួកគេដកខ្លួនចេញពីទីក្រុងសំខាន់ៗនៃក្រុងរ៉ាចា និងម៉ានប៊ីជ  ហើយកងទ័ពស៊ីរីរួមជាមួយ       ប៉ូលីសយោធារុស្ស៊ីចូលទៅជំនួសទីតាំងរបស់ពួកគេ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here