នាវាសង្គ្រោះមនុស្សធម៌ដែលដំណើរការដោយសម្បុរសធម៌បារាំងចំនួនពីរនាក់នោះបានទៅដល់កំពង់ផែមួយនៅស៊ីស៊ីលី (Sicily)បន្ទាប់ពីត្រូវរារាំងជិត ២ សប្តាហ៍នៅឯសមុទ្ររួចមក។ ទីភ្នាក់ងារព័ត៌មាន AP រាយការណ៍ថា ‘Ocean Viking’ទៅដល់ទីក្រុងប៉ូហ្សាលឡូកាលពីព្រឹកថ្ងៃពុធនេះដែលមានរយៈពេល ១២ ថ្ងៃហើយបន្ទាប់ពីវាបានជួយសង្គ្រោះជនចំណាកស្រុកចំនួន ១០៤ នាក់នៅប្រទេសលីប៊ីនោះ។ នាវានេះបដិសេធមិនគោរពតាមការណែនាំរបស់ប្រទេសលីប៊ីក្នុងការចុះចតនៅទីនោះទេព្រោះវាមិនត្រូវបានគេចាត់ទុកថាជាកន្លែងមានសុវត្ថិភាព។
កាលពីថ្ងៃអង្គារនេះ ដំណោះស្រាយត្រូវឈានដល់ភាពសម្រេចនៅពេលដែលប្រទេសអ៊ីតាលីនិយាយថា ប្រទេសអាល្លឺម៉ង់ និងបារាំងបានយល់ព្រមទទួលយកពួកគេហើយ។ SOS Mediterranee ដែលជាមួយនៅក្នុងចំណោមជំនួយសប្បុរសធម៌ជាច្រើនដែលដំណើរការកប៉ាល់មួយនេះបានសម្តែងការធូរស្បើយចំពោះកិច្ចព្រមព្រៀងនេះដោយបន្ថែមថា វាគឺជាដំណោះស្រាយមួយភ្លាមៗ។
គួរបញ្ជាក់ផងដែរថា ជនចំណាកស្រុកទាំងនេះគឺមកពីប្រទេសចំនួន ៨ រួមមានបង់ក្លាដែស ស៊ូដង់ និងនីហ្សេរីយ៉ា៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៩