អគ្គិភ័យឆាបឆេះសម្លាប់អ្នកដំណើរ ៧៣ នាក់ដោយសារតែការផ្ទុះនៅលើរថភ្លើងដឹកអ្នកដំណើរនៅប៉ាគីស្ថាន

0

អ្នកដំណើរជាច្រើនដែលនាំគ្នាលោតចេញរហូតដល់ស្លាប់ដោយព្យាយាមរត់គេចពីអគ្គិភ័យដែលកំពុងឆេះលេបត្របាក់រថភ្លើងជាច្រើនគ្រឿងនៅភាគខាងកើតប្រទេសប៉ាគីស្ថាន ហើយហេតុការណ៍នេះសម្លាប់មនុស្សយ៉ាងហោចណាស់ ៧៣ នាក់។

រថភ្លើងដឹកទំនិញបានធ្វើដំណើរពីទីក្រុងការ៉ាជី (Karachi )ទៅកាន់ទីក្រុង Rawalpindi ក្នុងខេត្ត Punjab ភាគខាងកើតនៅពេលដែលស៊ីឡាំងហ្គាសផ្ទុះឡើងនៅខាងក្នុង។ ប្រេងចម្អិនម្ហូបក៏បង្ករជាអណ្តាតភ្លើងដែលរាលដាលយ៉ាងឆាប់រហ័សធ្វើអោយឆេះរថយន្ត ៣ គ្រឿងផងដែរ។

ក្រុមពន្លត់អគ្គិភ័យត្រូវបានគេដាក់ពង្រាយនៅកន្លែងនោះហើយឧទ្ធម្ភាគចក្រយោធាបានហោះហើរដើម្បីដឹកអ្នកដំណើរដែលរងរបួសផងដែរ។ យ៉ាងហោចណាស់មនុស្ស ៧៣ នាក់ស្លាប់នៅក្នុងឧប្បត្តិហេតុនេះ។ រដ្ឋមន្រ្តីផ្លូវដែកលោក Sheikh Rasheed Ahmad ប្រាប់សារព័ត៌មាន Geo News ថា“ ការស្លាប់ភាគច្រើនកើតឡើងដោយសារមនុស្សលោតពីលើរថភ្លើង” ។ សាកសពរបស់អ្នកដែលនៅសេសសល់នៅខាងក្នុងត្រូវដុតបំផ្លាញមើលលែងស្គាល់ហើយ។

លោកនាយករដ្ឋមន្រ្តី Imran Khan និយាយថាលោកមានការសោកស្តាយយ៉ាងខ្លាំងចំពោះសោកនាដកម្មដ៏អាក្រក់នេះហើយបានបញ្ជាឱ្យធ្វើការស៊ើបអង្កេតភ្លាមៗ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here