ប្រទេសកូរ៉េខាងជើងទំនងជាបានធ្វើការសាកល្បងអាវុធចុងក្រោយរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍នេះដោយបាញ់គ្រាប់មីស៊ីលយ៉ាងហោចណាស់ពីរគ្រាប់ចូលទៅក្នុងសមុទ្ររបស់ជប៉ុន។ ការបាញ់បង្ហោះនេះត្រូវបញ្ជាក់ដោយយោធាកូរ៉េខាងត្បូង និងឆ្មាំសមុទ្ររបស់ជប៉ុន។ គ្រាប់មីស៊ីលទាំងនោះធ្លាក់ចូលនៅសមុទ្រជប៉ុន (Sea of Japan)។
យោធាកូរ៉េខាងត្បូងនិយាយថាគ្រាប់មីស៊ីលនេះត្រូវបាញ់ចេញពីតំបន់ក្នុងខេត្ត South Pyongan នៅភាគខាងលិចនៃប្រទេសកូរ៉េខាងជើង។ក្រសួងការពារជាតិជប៉ុនបាននិយាយថាគ្រាប់មីស៊ីលទាំងនោះទំនងជាមីស៊ីលផ្លោង។ គួរបញ្ជាក់ផងដែរថា ទីក្រុងព្យុងយ៉ាងធ្វើតេស្តិ៍មីស៊ីលតូចៗរបស់ខ្លួនជាប្រចាំផងដែរ នេះបើតាមការរាយការណ៍ចុងក្រោយនៅដើមខែតុលានេះ៕
ប្រភព RT ចុះផ្សាយថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៩