ISIS ដាក់ឈ្មោះមេដឹកនាំថ្មីដោយបញ្ជាក់ពីមរណភាពរបស់លោកអាល់ ប៉ាដាឌី

0

រដ្ឋអ៊ីស្លាម(ISពីមុនISIS) តែងតាំងអ្នកស្នងតំណែងជំនួសមេដឹកនាំ លោកអាប៊ូ បាក់ អាល់        បាកដាឌី ជាផ្លូវកា ក្រោយពីមានការវាយឆ្មក់របស់សហរដ្ឋអាមេរិកលើការលាក់ខ្លួនរបស់គាត់ ដូច្នេះពួកគេបញ្ជាក់ថា   មេដឹកនាំភេរវករដ៏ល្បីល្បាញរូបនេះពិតជាស្លាប់នៅក្នុងប្រតិបត្តិការនោះមែន។ បុរសម្នាក់ដែលមានឈ្មោះថា អាបុ អ៊ីប្រាហីម អាល ហាស្ហេម៉ី អាល ខ្វារាស្ហីនឹងកាន់តួនាទីជាមេដឹកនាំថ្មីរបស់ក្រុមភេរវករ។ ក្រុមជីហាដក៏បានបញ្ជាក់ពីការស្លាប់របស់អ្នកនាំពាក្យក្រុមភេរវករគឺលោកអាប៊ូ អាល់ ហា សាន់ អាល់ មូហៀរីផងដែរ។ ក្រុមភេរវករជំរុញដល់អ្នកគាំទ្ររបស់ខ្លួនឱ្យប្តេជ្ញាចិត្តចំពោះមេ (“Caliph”)  ថ្មី និងបានចេញជាសារទៅសហរដ្ឋអាមេ    រិកថា ជនជាតិអាមេរិកមិនគួរមានភាពរីករាយចំពោះការស្លាប់របស់មេដឹកនាំរដ្ឋអ៊ីស្លាមឡើយ។ ព័ត៌មាននេះកើតមានឡើង ក្រោយពីមន្ទីរបញ្ចកោណចុះផ្សាយអំពីការវាយឆ្មក់របស់កងកម្លាំងពិសេសអាមេរិក រួមជាមួយព័ត៌មានលំអិតមួយចំនួនទៀតនៃបេសកកម្ម។ ព័ត៌មាននៃការស្លាប់របស់លោកបាកដាឌីត្រូវមនុស្សមួយចំនួនសង្ស័យ ដោយគេចោទសួរថា​ តើការវាយឆ្មក់នោះពិតជាធ្វើតាមការគ្រោងទុក ឬយ៉ាងណា៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here