ប្រធានាធិបតេយ្យ Pinella នៃ Chile អាមេរិកខាងត្បូងបានបង្ហើបប្រាប់ថា កិច្ចប្រជុំសន្និសីទនៃភាគី នានាអំពីអនុសញ្ញាក្របខ័ណ្ឌ អង្គការសហប្រជាជាតិស្តីពីការផ្លាស់ប្តូរនៅក្នុង ក្របខ័ណ្ឌ (COP25) ដែលគ្រោងនឹងធ្វើនៅរដ្ឋធានី Santiago ត្រូវបានគេលុបចោល ដោយសារតែមាន ការតវ៉ាទ្រង់ទ្រាយ ធំមួយបានកើតឡើង ហើយស្នើឲ្យនាយករដ្ឋមន្រ្តីអេស្ប៉ាញ Sanchez ទទួលធ្វើកិច្ចប្រជុំជំនួសវិញនៅ ទីក្រុង Madrid។ តាមការគ្រោងទុក គេគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ១៣ ខែធ្នូខាងមុខ នេះ។
ចាប់តាំងពីថ្ងៃទី ១៨ ខែតុលាមក នៅ Chile បាតុកម្មតវ៉ាបានចាប់ផ្តើមនៅកន្លែងផ្សេងៗគ្នាដោយ សារតែការកើនឡើងនៃតម្លៃសេវាដឹកជញ្ជូនសាធារណៈដូចជា រថភ្លើងក្រោមដីជាដើម ហើយបណ្តាល ឲ្យមានភាពចលាចលដូចជា ចោរឆក់ ចោរប្លន់ និងដុតបំផ្លាញជាដើម។ នៅថ្ងៃទី ៣០ ខែតុលា លោក Penilla បានប្រកាសពីការបោះបង់ចោលកិច្ចប្រជុំ COP25 ដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែធ្នូ និង សន្និសីទសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលគ្រោងនឹងធ្វើនៅខែវិច្ឆិកាខាងមុខ នេះដោយលើកយកបញ្ហាមកពិភ្សាអំពី “ផ្តោតលើបញ្ហាក្នុងស្រុក”៕

ប្រភពព័ត៌មាន Asahi ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩









