ការផ្ទុះលើកទី ២កើតឡើងនៅទីក្រុងអាហ្វី្រនក្នុងប្រទេសស៊ីរី

0

ម៉ូស្កូ៖នៅថ្ងៃព្រហស្បតិ៍ ភ្នាក់ងារសារព័ត៌មាន Firat រាយការណ៍ថា ការផ្ទុះមួយផ្សេងទៀតធ្វើឱ្យរញ្ជួយទីក្រុងអាហ្វ្រីនក្នុងប្រទេសស៊ីរី។ ទីនោះជាតំបន់គ្រប់គ្រងដោយកងកម្លាំងទួរគី និងអង្គភាពប្រឆាំងប្រដាប់អាវុធស៊ីរីដឹកនាំដោយក្រុងអ៉ានការ៉ា។ យោងតាមប្រភពភ្នាក់ងារព័ត៌មាន  បញ្ចាក់អោយដឹងថា រថយន្ដបង្កប់គ្រឿងផ្ទុះមួយផ្ទុះឡើង។ ពុំមានរបាយការណ៍លំអិតអំពីការស្លាប់ ឬរងរបួសទេ។ ភ្នាក់ងារព័ត៌មានរាយការណ៍ថា ម៉ូតូដែលចតនៅជាប់នឹងរថយន្តយោធាមួយគ្រឿងត្រូវគេបំផ្ទុះនៅលើដងផ្លូវក្នុងទីក្រុងអាល ហាសកាស់(Al-Hasakah)។ ជនស៊ីវិលចំនួន ៤នាក់ និងបុគ្គលិកយោធាម្នាក់រងរបួសនៅក្នុងការវាយប្រហារនោះ។ ជនស៊ីវិលដែលរងរបួសគឺជាជនភៀសខ្លួនចេញពីតំបន់ក្នុងប្រទេសស៊ីរី ដែលមានទីតាំងស្ថិតនៅជាប់ព្រំដែនប្រទេសទួរគីនៅពេលដែលយោធាទួរគីចាប់ផ្តើមធ្វើប្រតិបត្តិការ។ នៅព្រឹកថ្ងៃព្រហស្បតិ៍ ប៉ុស្តិ៍ទូរទស្សន៍អាល់ម៉ៃដេដិនរាយការណ៍ថា មនុស្សចំនួន ៩នាក់ស្លាប់ និងមនុស្សចំនួន ៣០នាក់រងរបួសក្នុងការផ្ទុះមួយនៅក្នុងទីក្រុងអាហ្វ្រីន។ រថយន្តបង្កប់គ្រាប់បែកត្រូវគេបំផ្ទុះនៅឯផ្សារក្នុងតំបន់៕

ប្រភពព័ត៌មានTASS ផ្សាយថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here