ទីក្រុងប៉េកាំងនិយាយថាការអត្ថាធិប្បាយរបស់លោក Pompeo គឺជាការវាយប្រហារដ៏កាចសាហាវមួយទៅលើប្រទេសចិន

0

ក្រសួងការបរទេសចិននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាការអត្ថាធិប្បាយរបស់រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo ដែលផ្តោតលើទីក្រុងប៉េកាំង និងគណបក្សកុម្មុយនីស្តដែលកំពុងកាន់អំណាចគឺជាការវាយប្រហារដ៏សាហាវហើយរាល់ការប៉ុនប៉ងធ្វើឱ្យចិនខឹង ឬរារាំងការរីកចម្រើនរបស់ប្រទេសនេះនឹងត្រូវបរាជ័យ។

អ្នកនាំពាក្យក្រសួង លោក Geng Shuang ប្រាប់អ្នកយកព័ត៌មានថាការលើកឡើងរបស់លោក Pompeo ក៏បានឆ្លុះបញ្ចាំងពីការភ័យខ្លាច និងភាពក្រអឺតក្រទម និងបង្ហាញនូវផ្នត់គំនិតប្រឆាំងនឹងកុម្មុយនីស្តផងដែរ។ កាលពីថ្ងៃពុធ​នេះ លោក Pompeo និយាយថាទីក្រុងប៉េកាំងផ្តោតលើការត្រួតត្រារបស់អន្តរជាតិ និងចាំបាច់ត្រូវប្រឈមមុខដោយបង្កើនវោហារសាស្ត្រថ្មីៗពីទីក្រុងវ៉ាស៊ីនតោនសំដៅទៅលើគណបក្សកុម្មុយនីស្តចិន៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here