ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រដកស្រង់សំដីប្រភពពីសាក្សី និងយោធារបស់កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ថាកងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងរថពាសដែកធ្វើការល្បាតនៅតាមព្រំដែនស៊ីរី – តួកគីនៅថ្ងៃព្រហស្បតិ៍នេះ។
ប្រសិនបើមានការបញ្ជាក់នោះ នេះនឹងជាសមយុទ្ធលើកដំបូងចាប់តាំងពីសេចក្តីសំរេចចិត្តរបស់អាមេរិកក្នុងការដកខ្លួនចេញពីភាគឥសាននៃប្រទេសស៊ីរី។ រថពាសដែកដែលកាន់ទង់ជាតិអាមេរិកត្រូវគេឃើញនៅជិតព្រំដែនស៊ីរី – តួកគីផងដែរ។ ប្រភពយោធាពី SDF ដឹកនាំដោយឃឺដនិយាយថាការល្បាតនេះនឹងមិនមែនជាការកើតឡើងតែមួយដងនោះទេ៕
ប្រភព RT ចុះផ្សាយថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៩