អ្នកការទូតជាន់ខ្ពស់អាមេរិកម្នាក់បញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោនចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេស Macedonia ខាងជើងដើម្បីចូលរួមជាមួយណាតូនិងសហភាពអឺរ៉ុប។លោក Matthew Palmer អ្នកតំណាងពិសេសរបស់សហរដ្ឋអាមេរិកប្រចាំតំបន់បាល់កង់ខាងលិចនិយាយបន្ទាប់ពីជួបជាមួយលោក Zoran Zaev នាយករដ្ឋមន្រ្តីប្រទេស Macedonia ខាងជើងនៅ Skopje កាលពីថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិកកំពុងទន្ទឹងរង់ចាំប្រទេសនេះក្លាយជាសមាជិកទី ៣០ របស់អង្គការណាតូក្នុងពេលដ៏ខ្លីខាងមុខនេះ។
សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងពីរសប្តាហ៍បន្ទាប់ពីប្រទេសបារាំងបានធ្វើវេតូនៃកិច្ចចរចាជាសមាជិកសហភាពអឺរ៉ុបរបស់ប្រទេសនេះ។ Skopje សង្ឃឹមថានឹងចូលរួមជាមួយណាតូនៅចុងឆ្នាំនេះ ឬនៅខែមករា៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៩









