អង្គការឃ្លាំមើល Peace Now និយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែលយល់ព្រមសាងសង់ផ្ទះអ្នកតាំងលំនៅចំនួន ២.៣៤២ ផ្ទះនៅក្នុងតំបន់ West Bank ដែលខ្លួនកាន់កាប់។ អ្នកឃ្លាំមើលនិយាយថាការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅថ្ងៃទី ១០ ខែតុលាដោយបន្ថែមថា ៥៩ ភាគរយនៃគេហដ្ឋានថ្មីនឹងត្រូវរៀបចំនៅក្នុការតាំងទីលំនៅនានាដែលអ៊ីស្រាអែលទំនងជាអាចដកចេញនៅក្រោមកិច្ចព្រមព្រៀងសន្តិភាពជាមួយប៉ាឡេស្ទីន។
យោងទៅតាម Peace Now អោយដឹងថា ផែនការសម្រាប់ផ្ទះចំនួន ៨.៣៣៧ នេះត្រូវបានអនុម័តចាប់តាំងពីដើមឆ្នាំមកម្ល៉េះ។ របាយការណ៍នេះតំណាងឱ្យការកើនឡើងជិត ៥០ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០១៨ នៅពេលដែលគម្រោងសម្រាប់ផ្ទះចំនួន ៥.៦១៨ ត្រូវបានយល់ព្រម។
អ្នកតាំងទីលំនៅអ៊ីស្រាអែលប្រហែល ៦០០.០០០ នាក់រស់នៅក្នុងតំបន់ West Bank និងភាគខាងកើតនៃប្រទេសអ៊ីស្រាអែលដែលបានបញ្ចូលទៅក្នុងក្រុងយេរូសាឡឹមក្នុងចំណោមប្រជាជនប៉ាឡេស្ទីនជិត ២,៩ លាននាក់ផងដែរ៕
ប្រភព RT ចុះផ្សាយថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៩