យោធាទួរគីវាយប្រហារនៅភាគខាងជើងប្រទេសស៊ីរី

0

ទូរទស្សន៍Alikhbaria រាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា យោធាប្រទេសទួរគីបាញ់ផ្លោងទៅលើភូមិតាល់ វៀដ នៅភាគអាគ្នេយ៍នៃទីក្រុងរ៉ាស ងាល អ៊ីនក្នុងប្រទេសស៊ីរី។ យោងតាមប្រភពព័ត៌មានពីប៉ុស្តិ៍ទូរទស្សន៍បង្ហាញថា ការវាយប្រហារនោះសម្លាប់ជនស៊ីវិលភេទស្រីម្នាក់     និងបណ្តាលឲ្យមនុស្សចំនួន ៤នាក់ផ្សេងទៀតរងរបួស។ នៅថ្ងៃពុធ ប្រព័ន្ធផ្សព្វផ្សាយស៊ីរីរាយការណ៍ពីការប៉ះទង្គិចគ្នានៅក្នុងតំបន់រវាងកងកម្លាំងរដ្ឋាភិបាលស៊ីរី និងកងទ័ពទួរគី និងក្រុមប្រឆាំងនឹងស៊ីរីដែលមានការគាំទ្រពីទួរគី។ នៅថ្ងៃទី៩ ខែតុលា ប្រទេសទួរគីធ្វើការលុកលើផ្នែកយោធានៅភាគខាងជើងប្រទេសស៊ីរីដោយដាក់ឈ្មោះថា ប្រតិបត្តិការសន្តិភាពនិទាឃរដូវដោយមានកងកម្លាំងប្រដាប់អាវុធទួរគី និងកងទ័ពស៊ីរីគាំទ្រដោយរដ្ឋាភិបាលក្រុងអ៉ានរ៉ាកា។ ទីក្រុងអង់ការ៉ាអះអាងថា គោលដៅរបស់ខ្លួនគឺដើម្បីបោសសំអាតតំបន់ព្រំដែនដែលមាន​​​​​​        ភេរវករ និងបង្កើតតំបន់បណ្ដោះអាសន្នប្រវែង ៣០គីឡូម៉ែត្រនៅភាគខាងជើងប្រទេសស៊ីរីជាទីកន្លែងដែលមានជនភៀសខ្លួនមានចំនួនច្រើនជាង ៣លាននាក់នៅក្នុងប្រទេសទួរគី។នៅថ្ងៃទី១៣ ខែតុលា ភ្នាក់ងារសារព័ត៌មានអារ៉ាប់ស៊ីរី (SANA) ផ្សាយថា យោងតាមកិច្ចព្រមព្រៀងជាមួយពួកឃឺដ  ទីក្រុងដាម៉ាស់បញ្ជូនកងទ័ពទៅកាន់ប្រទេសស៊ីរីភាគខាងជើងដើម្បីប្រឈមមុខជាមួយនឹងកងទ័ពទួរគី។ កងកម្លាំងរដ្ឋាភិបាលស៊ីរីដណ្តើមបានការកាន់កាប់នៅទីប្រជុំជននិងទីតាំងទីលំនៅជាច្រើនកន្លែងនៅក្នុងតំបន់ដែលមានប្រជាជនឃឺដនៅរយៈបេលប៉ុន្មានថ្ងៃខាងមុខដែលតំបន់ទាំងននោះរួមមានទាំងតាបកា   ម៉ានប៊ីជ រ៉ាចា និងកុនបានី។ នៅថ្ងៃទី ១៧ខែតុលា កងទ័ពស៊ីរីទៅដល់ព្រំដែនជាមួយប្រទេសទួរគី។ នាថ្ងៃទី២២ ខែតុលាប្រធានាធិបតីវ្ល៉ាឌីមៀពូទីននៃប្រទេសរុស្ស៊ី និងលោករ៉េស៊ីប ត៉ាយយ៉ីប អឺដូហ្គេន នៃប្រទេសទួរគីបានចុះហត្ថលេខាលើអនុស្សរណៈស្តីពីសកម្មភាពរួមគ្នាដើម្បីដោះស្រាយស្ថានការណ៍នៅភាគឥសាននៃប្រទេសស៊ីរី។ យោងតាមប្រភពឯកសារនោះបញ្ចាក់ថា អង្គភាពកងរាជអាវុធហត្ថរុស្ស៊ី និងកងទ័ពស៊ីរីពង្រាយទៅតំបន់ដែលស្ថិតនៅជិតតំបន់នៃប្រតិបត្តិការសន្តិភាពនិទាឃរដូវរបស់ប្រទេសទួរគី។ គេទុកពេលឱ្យអង្គភាពឃឺដរយៈពេល ១៥០ម៉ោងដើម្បីចាកចេញពីតំបន់ ៣០គីឡូម៉ែត្រតាមបណ្តោយព្រំដែនស៊ីរី និងទួរគីខណៈដែលកងកម្លាំងយោធារុស្ស៊ី និងកងទ័ពទួរ រំពឹងថានឹងចាប់ផ្តើមល្បាតរួមគ្នា៕

ប្រភពព័តមានTASS ផ្សាយថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here