ក្រសួងការពារជាតិរុស្ស៊ីនិយាយថាកងកំលាំងប៉ូលិសយោធារុស្ស៊ី និងឆ្មាំព្រំដែនតួកគីបានចាប់ផ្តើមល្បាតនៅតាមព្រំដែនស៊ីរី – តួកគីនៅពេលថ្ងៃត្រង់កាលពីថ្ងៃសុក្រនេះ។ ការល្បាតដែលបានចាប់ផ្តើមនៅចំណុច Derbisiya មានចម្ងាយជាង ១១០ គីឡូម៉ែត្រនៅភាគខាងលិចតាមបណ្តោយព្រំដែនរវាងប្រទេសតួកគី និងស៊ីរី។ ការល្បាតរួមមានរថយន្តប្រដាប់អាវុធ ៩ គ្រឿងរបស់កងយោធារុស្ស៊ីនិងតួកគី។
ប្រភពយោធាតួកគីក៏ប្រាប់រ៉យទ័រដែរថា ការចុះល្បាតរួមគ្នាបានចាប់ផ្តើមហើយ។ទីក្រុងម៉ូស្គូ និងទីក្រុងអង់ការ៉ាបានយល់ព្រមធ្វើការល្បាតរួមគ្នាក្រោមកិច្ចព្រមព្រៀងមួយដែលធ្វើឡើងដោយប្រធានាធិបតីវ្ល៉ាឌីមៀពូទីន និងលោក Recep Tayyip Erdogan ។ ប្រធានាធិបតីតួកគីនិយាយកាលពីថ្ងៃពុធថា ការល្បាតនឹងមានចម្ងាយ ៧ គីឡូម៉ែត្រ (៤ ម៉ៃល៍) ចូលទៅក្នុងទឹកដីស៊ីរី៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០១៩