សហរដ្ឋអាមេរិកដកប្រាក់ចំនួន ១០៥ លានដុល្លារជាជំនួយសន្តិសុខដល់ប្រទេសលីបង់បន្ទាប់ពីការលាលែងតំណែងរបស់នាយករដ្ឋមន្រ្តី

0

ទីភ្នាក់ងារព័ត៌មានរ៉យទ័រដកស្រង់សំដីមន្ត្រីអាមេរិកថារដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំកំពុងដកហូតថវិកាចំនួន ១០៥ លានដុល្លារជាជំនួយសន្តិសុខសម្រាប់ប្រទេសលីបង់។ក្រុមមន្រ្តីនិយាយថាក្រសួងការបរទេសប្រាប់សភាកាលពីថ្ងៃព្រហស្បតិ៍ថា ការិយាល័យថវិកាសេតវិមាន និងក្រុមប្រឹក្សាសន្តិសុខជាតិសំរេចចិត្តបដិសេធជំនួយយោធាបរទេស។

គេមិនទាន់ដឹងច្បាស់ទេថាហេតុអ្វីបានជាជំនួយត្រូវបានរារាំងបែបនេះ។ រដ្ឋបាលស្វែងរកការយល់ព្រមសម្រាប់ជំនួយដែលបានចាប់ផ្តើមនៅក្នុងខែឧសភាដោយលើកហេតុផលថាវាសំខាន់ណាស់សម្រាប់ប្រទេសលីបង់ដែលជាដៃគូសំខាន់របស់អាមេរិកនៅមជ្ឈឹមបូព៌ា។

បន្ទាប់ពីការលាលែងរបស់នាយករដ្ឋមន្រ្តី Saad Hariri កាលពីថ្ងៃអង្គារចំពេលមានការតវ៉ាដ៏ធំប្រឆាំងនឹងឥស្សរជនដែលកំពុងកាន់អំណាចនេះ លោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកជំរុញឱ្យមេដឹកនាំនយោបាយរបស់ប្រទេសលីបង់ជួយបង្កើតរដ្ឋាភិបាលថ្មីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនរបស់ខ្លួននិងបានអំពាវនាវឱ្យបញ្ឈប់អំពើពុករលួយដែលកំពុងរីករាលដាលនៅក្នុងប្រទេសនេះ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here