សិស្សសាលា ៩ នាក់ស្លាប់ដោយគ្រាប់មីននៅក្នុងខេត្តអាហ្វហ្គានីស្ថានដែលគ្រប់គ្រងដោយក្រុមតាលីបង់

0

មន្រ្តីប៉ូលិសក្នុងតំបន់និយាយថាកុមារ ៩ នាក់ដែលមានអាយុចន្លោះពី ៩ ទៅ ១២ ឆ្នាំត្រូវបានសម្លាប់ដោយគ្រាប់មីនពេលពួកគេធ្វើដំណើរទៅសាលារៀននៅភាគឥសាននៃខេត្ត Takhar ។ អ្នកនាំពាក្យប៉ូលិសលោក Khalil Asir និយាយថាមីននេះត្រូវដាក់ពង្រាយដោយក្រុមសកម្មប្រយុទ្ធតាលីបង់ដែលគ្រប់គ្រងខេត្តនេះ ហើយសកម្មភាពនៃការបង្កៃគ្រាប់បែកនេះគឺដើម្បីឆ្លើយតបទៅនឹងការប៉ុនប៉ងរបស់រដ្ឋាភិបាលក្នុងការបណ្តេញពួកគេចេញពីទីនេះ។លោកបន្ថែមថា ជនរងគ្រោះ ៤ នាក់គឺមកពីក្រុមគ្រួសារដែលគាំទ្រពួកសកម្មប្រយុទ្ធនេះតែម្តង៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here