ប្រទេស El Salvador បណ្តេញអ្នកការទូតវេណេស៊ុយអេឡា និងទទួលស្គាល់លោក Juan Guaido ជា“ ប្រធានាធិបតី”

0

យោងតាមសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយតាមរយៈគណនីធ្វីតធ័ររបស់ប្រធានាធិបតីប្រទេសនេះគឺលោកNayib Bukeleអោយដឹងថាអ្នកការទូតវេណេស៊ុយអេឡាត្រូវគេប្រាប់អោយចាកចេញពីប្រទេស El Salvador ក្នុងរយៈពេល ៤៨ ម៉ោង។ សេចក្តីប្រកាសបានលើកឡើងពី“ ការរំលោភសិទ្ធិមនុស្សជាលក្ខណៈប្រព័ន្ធ” ដោយរដ្ឋាភិបាលនៅCaracas ថាជាហេតុផលមួយដែលនាំឱ្យមានការបណ្តេញចេញនេះ។

វាក៏និយាយផងដែរថា ការសម្រេចចិត្តនេះគឺ“ ស្រប” ជាមួយនឹងគោលនយោបាយរបស់ប្រទេស El Salvadorក្នុងការបដិសេធនូវភាពស្របច្បាប់របស់ប្រធានាធិបតីវេណេស៊ុយអេឡាលោកNicolas Maduro។ ក្នុងពេលដំណាលគ្នានេះ សេចក្តីថ្លែងការណ៍របស់លោក Bukele បានទទួលស្គាល់មេដឹកនាំប្រឆាំងដែលគាំទ្រដោយសហរដ្ឋអាមេរិកគឺលោក Juan Guaido ជាប្រធានាធិបតីរបស់ប្រទេសវេណេហ្ស៊ុយអេឡាផងដែរ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here