រថយន្តត្រូវវាយកំទេច និងប៉ូលិសត្រូវគប់ដុំថ្មនៅពេលដែលកុបកម្មកើតឡើងនៅកណ្តាលទីក្រុងប៊ែរឡាំង

0

ការតវ៉ាមួយកើតឡើងនៅក្នុងទីក្រុងប៊ែរឡាំងបានប្រព្រឹត្ដអំពើហឹង្សាកាលពីថ្ងៃសៅរ៍នេះដោយក្រុមបាតុករពាក់ម៉ាស់គប់ដុំថ្មដាក់ប៉ូលិស និងបំបែកបង្អួចឡានជាច្រើនគ្រឿងផងដែរ។ ខ្សែវីដេអូគួរឱ្យស្អប់ខ្ពើមបង្ហាញពីប៉ូលិសព័ទ្ធជុំវិញអាគារមួយនៅ Friedrichshain ដែលបច្ចុប្បន្នកាន់កាប់ដោយក្រុមអ្នកតវ៉ានេះ។ ប្រជាជនខុសច្បាប់ដែលពាក់ម៉ាស់ខ្មៅត្រូវគេឃើញគ្រវីភ្លើងក្រហមចេញពីសំយ៉ាបផ្ទះផងដែរ។ ក្រុមអ្នកតវ៉ាក៏គ្រវីទង់ និងបដានៅចំហៀងអាគារផងដែរ។

ការធ្វើបាតុកម្មមួយនេះធ្វើឱ្យស្ទះចរាចរណ៍នៅតាមដងផ្លូវក្បែរនោះនៅពេលប៉ូលិសធ្វើការបង្ក្រាបនៅក្បែរថ្នល់ជាច្រើនផងដែរ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់ ក្រុមបាតុករឆ្វេងនិយមបានដុតកង់ឡាន និងគប់ដុំថ្មដាក់ប៉ូលិសថែមទៀត។ រូបភាពនៃការដើរក្បួនបង្ហាញពីឡានជាច្រើនដែលត្រូវបំផ្លាញដោយក្រុមបាតុករផងដែរ។

អគារដែលបានកាន់កាប់ជាច្រើននៅ Friedrichshainក្លាយជានិមិត្តរូបនៃចលនាឆ្វេងនិយមនេះ។ RBB និយាយថា ក្រុមរ៉ាឌីកាល់ចូលរួមនៅក្នុងការប៉ះទង្គិចជាច្រើនជាមួយប៉ូលិសក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះផងដែរ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here