ក្រុមអ្នកតវ៉ាបិទផ្លូវជាច្រើនកន្លែងនៅទីក្រុងបាកដាដ ខណៈការប្រមូលផ្តុំប្រឆាំងនឹងរដ្ឋាភិបាលរបស់អ៊ីរ៉ាក់បានផ្ទុះឡើង

0

បន្ទាប់ពីការធ្វើបាតុកម្មជាថ្មីមួយសប្តាហ៍ប្រឆាំងនឹងរដ្ឋាភិបាល ក្រុមបាតុកររារាំងចរាចរណ៍ជាច្រើនកន្លែងនៅក្នុងរដ្ឋធានីអ៊ីរ៉ាក់កាលពីថ្ងៃអាទិត្យនេះដោយដុតកង់ឡាន និងការប្រើប្រាស់នូវលួសបន្លាផងដែរ។ តាមការប៉ាន់ស្មានបានអោយដឹងថា ប្រជាជនរាប់ម៉ឺននាក់ប្រមូលផ្តុំគ្នានៅទីលាន Tahrir នៅកណ្តាលទីក្រុងបាកដាដដោយទាមទារអោយរុះរើប្រព័ន្ធនយោបាយក្រោយឆ្នាំ ២០០៣ ។

ក្រៅពីនេះ និស្សិតរាប់ពាន់នាក់នាំគ្នាមិនចូលរៀនដើម្បីចូលរួមក្នុងការតវ៉ាដោយចោទប្រកាន់រដ្ឋាភិបាលថាបានបំប៉ោងអំពើពុករលួយ ការរាលដាលភាពអត់ការងារធ្វើ និងមិនធ្វើអ្វីសោះទៅលើសេវាសាធារណៈដែលពិតជាអន់ខ្លាំងមែនទែន។

កាលពីមុននេះ មនុស្សជាង ២៥០ នាក់ស្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខនៅទូទាំងប្រទេស។ នៅពេលភាពវឹកវរកាន់តែខ្លាំងឡើងប្រធានាធិបតី Barham Salih សន្យាថានឹងរៀបចំការបោះឆ្នោតមួយ និងផ្លាស់ប្តូរច្បាប់បោះឆ្នោតដែលអនុញ្ញាតឱ្យប្រជាជនអាយុក្រោម ៣៥ ឆ្នាំឈរឈ្មោះបោះឆ្នោតផងដែរ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here