ក្រុមអ្នកតវ៉ាជាច្រើនបិទផ្លូវនៅ Beirut និងផ្នែកផ្សេងទៀតនៃប្រទេសលីបង់នៅថ្ងៃច័ន្ទនេះ និងបន្តដោយរលកបាតុកម្មដែលបានធ្វើឱ្យប្រទេសនេះចាប់ផ្តើមមានភាពវឹកវរចាប់តាំងពីពាក់កណ្តាលខែតុលាមក។ ការតវ៉ានេះគឺជាលទ្ធផលនៃការធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលកាលពីល្ងាចថ្ងៃអាទិត្យដែលគេមើលឃើញប្រជាជនលីបង់រាប់ពាន់នាក់សម្រុកចូលទៅក្នុងទីលានធំៗរបស់រដ្ឋធានីបន្ទាប់ពីការប្រមូលផ្តុំតូចមួយនៅព្រឹកថ្ងៃនេះដើម្បីគាំទ្រលោកប្រធានាធិបតី Aoun ។
ក្រុមអ្នកតវ៉ាអំពាវនាវឱ្យធ្វើកូដកម្មទូទៅមួយនៅថ្ងៃច័ន្ទនេះ និងបង្កើតរដ្ឋាភិបាលមួយយ៉ាងឆាប់រហ័សបន្ទាប់ពីការលាលែងពីតំណែងរបស់លោកនាយករដ្ឋមន្រ្តី Saad Hariri កាលពីសប្តាហ៍មុននេះ។ បាតុកម្មដែលមិនធ្លាប់មានពីមុនមកនេះបានកើតឡើងនៅក្នុងប្រទេសលីបង់ចាប់តាំងពីថ្ងៃទី ១៧ ខែតុលាដោយទាមទារឱ្យមានការផ្លាស់ប្តូរថ្នាក់ដឹកនាំនយោបាយដែលចាត់ទុកថាជាបង្ករនូវអំពើពុករលួយ និងអសមត្ថភាពក្នុងការដឹកនាំប្រទេសនេះថែមទៀត៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០១៩