យោធារុស្ស៊ីមិនទាន់បញ្ជាក់បានទេថា មេដឹកនាំរដ្ឋអ៊ីស្លាម (IS ភេរវករដែលគេហាមឃាត់នៅក្នុងប្រទេសរុស្ស៊ី) លោកអាបុ អាបួរ អាល បាដាឌី ស្លាប់ ឬយ៉ាងណា ដោយយោងតាមប្រភពព័ត៌មានពីរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោកសឺជីឡាវ័របញ្ចាក់ប្រាប់ទូរទស្សន៍ Rossiya-24 នៅថ្ងៃសុក្រ។ លោកមានប្រសាសន៍ថា “ក្រសួងការពារជាតិធ្លាប់បញ្ចេញមតិលើករណីលោកអាបុ អាបួរ អាល បាដាឌីរួចហើយ។ លោកចង់រំលងព័ត៌មាននេះ។ ការប្រកាសថា លោកអាបុស្លាប់មានឥរិយាបទឱឡារិក និងបង្ហាញភាពជោគជ័យ ប៉ុន្តែកម្លាំងយោធារបស់យើងនៅតែបន្តស្វែងរកព័តមានបន្ថែម។ ពួកគេមិនទាន់អះអាងបានទេលើអំណះអំណាងដែលសហរដ្ឋអាមេរិកធ្លាប់លើកឡើងនោះ។ ដូច្នេះ ខ្ញុំសូមមិនទាន់សរុបសេចក្តីលើរឿងនេះ”។ លោកបន្ថែមថា “ទោះជាយ៉ាងណា ការបំបាត់ភេវរករអាចគឺជាជំហ៊ានវិជ្ជមានមួយ ដោយការពិចារណាលើតួនាទីសំខាន់ក្នុងការបង្កើតរដ្ឋអ៊ីស្លាម និងការព្យាយាមបង្កើតក្រុមកាលីហ្វាត។” រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីធ្លាប់បានរំលឹកថា IS បង្ហាញខ្លួនក្រោយពីមានអន្តរាគមន៍ខុសច្បាប់ (ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក]នៅក្នុងប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីរដ្ឋអ៊ីរ៉ាក់រងការបំផ្លាញ ហើយក្រុមជ្រុលនិយមក្នុងពន្ធនាគារត្រូវគេដោះលែង”។ លោកឡាវរ៉ូវមានប្រសាសន៍ បន្តថា “កត្តាទាំងនោះហើយជាមូលហេតុនាំឱ្យជនជាតិអាមេរិកកំចាត់មនុស្សម្នាក់ ហើយពួកគេនឹងត្រូវទទួលខុសត្រូវ ប្រសិនបើរឿងនោះពិតជាបានកើតឡើងពិតប្រាកដមែន”។ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំធ្លាប់ប្រកាសនៅថ្ងៃទី២៧ ខែតុលាថា មេដឹកនាំរដ្ឋអ៊ីស្លាមលោកអាបុ អាបួរ អាល បាដាឌី ស្លាប់ក្នុងប្រតិបត្តិការកម្លាំងពិសេសមួយនៅក្នុងខេត្តអ៊ីដលីបប្រទេសស៊ីរី។ ក្រសួងការពារជាតិរុស្ស៊ីនិយាយថា ពួកគេពុំមានព័ត៌មានគួរឱ្យទុកចិត្តគ្រប់គ្រាន់ដើម្បីបញ្ជាក់ពីការស្លាប់របស់លោកអាល បាដាដឌីនោះទេ៕

ប្រភពព័ត៌មានTASS ផ្សាយឡើងវិញថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩