កម្លាំងសន្តិសុខបើកការបាញ់តបលើក្រុមអ្នកតវ៉ានៅទីក្រុងបាកដាដ

0

កម្លាំងសន្តិសុខអ៊ីរ៉ាក់បាញ់ប្រហារតបតទៅលើក្រុមអ្នកតវ៉ាដែលព្យាយាមចូលទៅតំបន់បៃតងនៃទីក្រុងបាកដាដ។ ទីនោះជាកន្លែងមានស្នាក់ការរដ្ឋាភិបាល និងស្ថានទូតបរទេស។ យោងតាមប្រភពព័ត៌មានពីសាក្សី និងរបាយការណ៍បង្ហាញថា ការវាយប្រហារនោះសម្លាប់មនុស្សជាច្រើននាក់ និងបង្កឱ្យមនុស្សជាច្រើននាក់រងរបួស។ បាតុករប្រឆាំងរដ្ឋាភិបាលចំនួនរាប់ពាន់នាក់ប្រមូលផ្ដុំគ្នានៅកណ្តាលទីក្រុងបាកដាដ ដោយប្រឆាំងនឹងបណ្តឹងឧទ្ធរណ៍នៅថ្ងៃអាទិត្យ ដែលនាយករដ្ឋមន្រ្តីអាដេល អាបដុល ម៉ាឌី អះអាងថា ការតវ៉ានោះជាកត្តាធ្វើឱ្យខាតបង់សេដ្ឋកិច្ចរបស់អ៊ីរ៉ាក់ចំនួនរាប់ពាន់លានដុល្លារ ហើយលោកថែមទាំងសន្យាផ្តល់ការបោះឆ្នោត និងធ្វើកំណែទម្រង់ថ្មី។ ក្រុមអ្នកតវ៉ាប្រមូលផ្តុំគ្នានៅលើស្ពានកណ្តាលចំនួន ៣នៅក្នុងទីក្រុងបាកដាដក្នុងគោលបំណងដើម្បីចូលទៅក្នុងតំបន់បៃតងឆ្លងកាត់ទន្លេទីគ្រី។ ពួកគេរងគ្រាប់រំសេវផ្ទាល់ពីកងកម្លាំងសន្តិសុខអ៊ីរ៉ាក់។ យ៉ាងហោចណាស់មានមនុស្ស ៥នាក់ស្លាប់ និង ៣០នាក់រងរបួស។ ឧប្បត្តិហេតុនេះកើតឡើងក្រោយពីមានបញ្ហានៅតំបន់ការ៉ាបា ដែលស្ថានកុងស៊ុល      អ៊ីរ៉ង់ត្រូវក្រុមបាតុករហិង្សាមួយក្រុមវាយប្រហារ និងបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់បីនាក់ស្លាប់។ មានមនុស្សច្រើនជាង ២៥០នាក់ត្រូវគេសម្លាប់នៅក្នុងការតវ៉ានៅប្រទេសអ៊ីរ៉ាក់ចាប់តាំងពីដើមខែតុលាមក៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here