អ្នកទេសចរទៅកាន់ទីក្រុងប៊ែរឡាំងសង្ឃឹមថានឹងថតរូបជាមួយតារាសម្តែងដែលស្លៀកពាក់ជាទាហានអាមេរិកនៅឯប៉ុស្តិ៍ត្រួតពិនិត្យឈ្មោះ Charlie នោះពេលនេះអាចនឹងមានអារម្មណ៍ខកចិត្ត ព្រោះអាជ្ញាធរហាមឃាត់ប្រជាជនមិនឱ្យថតរូបធ្វើជាឆ្មាំការពារនៅសម័យសង្គ្រាមត្រជាក់ (Cold War-era)ទៀតទេ។
ប៉ុស្តិ៍ត្រួតពិនិត្យឆាលី (Charlie) ដែលជាចំណុចឆ្លងកាត់គ្រប់គ្រងដោយអាមេរិកនៃភាគខាងកើត និងខាងលិចទីក្រុងប៊ែកឡាំងគឺជាកន្លែងដ៏ពេញនិយមរបស់អ្នកទេសចរជាយូរមកហើយ ជាពិសេសទីនេះគឺជាកន្លែងសម្រាប់ធ្វើការថតរូបភាពថែមទៀត។
ប៉ូលិសដែលបានធ្វើត្រាប់ជាអ្នកទេសចរនៅក្នុងប្រតិបត្តិការសម្ងាត់មួយនិយាយថា តារាសម្តែងទាំងនេះបង្ខំឱ្យភ្ញៀវបង់ប្រាក់ចំនួន ៤ ផោន (៤.៥០ ដុល្លារ) សម្រាប់រូបភាពមួយសន្លឹក ហើយអះអាងថាពួកគេគ្រាន់តែយក្នុងន័យស្ម័គ្រចិត្ត។ ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់និយាយថាអ្នកទេសចរខ្លះត្រូវបានគេរំលោភបំពានដោយពាក្យសំដីនៅពេលដែលបដិសេធមិនបង់ប្រាក់នោះ។ កាសែត Bild រាយការណ៍ថាបុរសទាំងនេះអាចរកប្រាក់បានរហូតដល់ ៥,០០០ ដុល្លារពីការថតរូបភាពនេះ។ តារាសម្តែងជាច្រើននេះដើរតួរជាឆ្មាំ ហើយដែលត្រូវបានជួលឱ្យធ្វើការដោយភ្នាក់ងាររបស់ Dance Factory ៕
ប្រភព RT ចុះផ្សាយថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០១៩