កិច្ចសន្ទាជាមួយអ្នកឆ្លើយឆ្លងព័ត៌មាន BBC របស់អាមេរិកខាងត្បូង លោកស្រី Katy Watson និងប្រធានាធិបតីប្រទេស Chile លោក Sebastián Piñera បានអះអាងថា លោកនឹងមិនលាលែងពីតំណែង បើទោះបីជាមានបាតុកម្មប្រឆាំងរដ្ឋាភិបាលជាច្រើនក៏ដោយ។
ការធ្វើបាតុកម្មដំបូងត្រូវបានបង្កឡើង ដោយការឡើងតម្លៃនៃរថភ្លើងក្រោមដី នៅទីក្រុង Santiago។
ឥឡូវនេះក្រុមអ្នកតវ៉ាកំពុងហែក្បួន ដើម្បីបង្ហាញការមិនសប្បាយចិត្តរបស់ពួកគេលើបញ្ហាជាច្រើនជាមួយនឹងរដ្ឋាភិបាល៕
ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩