ភ្នាក់ងារសារព័ត៌មានAP រាយការណ៍ថា ប្រធានាធិបតីអាហ្វហ្គានីស្ថានលោកអាស្ហាហ្វហ្គានី និងរដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយីពិភាក្សាអំពីផែនការប្រជុំមួយនៅទីក្រុងប៉េកាំងដែលក្នុងនោះមានការចូលរួមពីអ្នកតំណាងអាហ្វហ្គានីស្ថាន និងតាលីបាន។ កិច្ចប្រជុំនោះ ជាកិច្ចពិភាក្សាផ្ទៃក្នុងរវាងអាហ្វហ្គានីស្ថាន ហើយវាត្រូវធ្វើឡើងនៅខែមុន ប៉ុន្តែក្រោយមកត្រូវគេពន្យារពេល។ ពុំមានការកំណត់ពីកាលបរិច្ឆេទប្រជុំថ្មីនោះទេ។ កិច្ចប្រជុំចុងក្រោយធ្វើឡើងនៅក្នុងខែកក្កដានៅប្រទេសកាតា។ កិច្ចពិភាក្សានេះគឺជាដំណើរការដាច់ដោយឡែកពីកិច្ចពិភាក្សារវាងសហរដ្ឋអាមេរិកអាមេរិក និងក្រុមតាលីបាន ដែលធ្លាប់ទទួលបរាជ័យនៅខែកញ្ញា។ សេចក្តីថ្លែងការណ៍របស់ទីក្រុងកាប៊ុលបង្ហាញថា លោកហ្គានី និងលោកវ៉ាងបានគូសបញ្ជាក់ពីកាតព្វកិច្ចរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងតួនាទីរបស់ប្រជាជនក្នុងដំណើរការសន្តិភាព។ ប្រធានាធិបតីទទូចថា រដ្ឋាភិបាលរបស់លោកត្រូវតែដឹកនាំកិច្ចពិភាក្សាណាមួយជាមួយក្រុម តាលីបាន បើទោះបីជាក្រុមបះបោរបដិសេធមិនព្រមនិយាយជាមួយអ្នកតំណាងរដ្ឋាភិបាល។ អនាគតនៃការិយាល័យរបស់លោកគឺមិនទាន់ពិតប្រាកដប្រជានោះទេ ខណៈប្រទេសអាហ្វហ្គានីស្ថានរង់ចាំលទ្ធផលបោះឆ្នោតប្រធានាធិបតីនៅខែកញ្ញាលើសវេលាកំណត់៕
ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩