ក្រសួងការពារជាតិរុស្ស៊ីនិយាយនៅថ្ងៃអង្គារថា កងកម្លាំងយោធារបស់ប្រទេសរុស្ស៊ី និងកងការពារព្រំដែនទួរគីបញ្ចប់បេសកកម្មល្បាតរួមគ្នាលើកទី២ តាមបណ្តោយព្រំដែនជាមួយប្រទេសទួរគីនៅភាគខាងជើងប្រទេសស៊ីរី។ យោងតាមការដកស្រង់ព័ត៌មានពីសេចក្តីថ្លែងការណ៍បង្ហាញថា ការល្បាតធ្វើឡើងនៅភាគខាងកើតទន្លេអឺប្រាតដោយមានការចូលរួមពីយន្តហោះគ្មានមនុស្សបើក។ គ្រឿងម៉ាស៊ីនចំនួន ៨គ្រឿងដោយក្នុងនោះម៉ាស៊ីនចំនួន ៤គ្រឿងមកពីភាគីនីមួយៗចូលរួមក្នុងបេសកកម្មនៅតំបន់អៃអាល់អារ៉ាប់។ ប្រវែងផ្លូវនៃការល្បាតរបស់កម្លាំងទួរគី និងរុស្ស៊ីគឺមានចម្ងាយ ៧៣គីឡូម៉ែត្រ (៤៥ ម៉ាយល៍)។ បេសកកម្មល្បាតរួមគ្នាចាប់ផ្តើមចេញពីចំណុចប៉ុស្តិ៍ត្រួតពិនិត្យអាលីស្ហា និងមានការចូលរួមពីទាហានរុស្ស៊ី និងទួរគីចំនួន ៥០នាក់ រថពាសដែកចំនួន ៨គ្រឿងរួមមានរថពាសដែកទីហ្គ័រ និងរថពាសដែកទួរគី និងយន្តហោះគ្មានមនុស្សបើកអ័រឡេន ចំនួន ១០គ្រឿងដែលជាកម្មសិទ្ធិរបស់កងរាជអាវុធហត្ថ រុស្ស៊ី។ នេះយោងតាមការស្ទាបស្ទង់មតិតាមបណ្តោយដងផ្លូវ។ ថ្ងៃផុតកំណត់សម្រាប់កម្លាំង ឃឺដក្នុងការដកខ្លួនចេញពីតំបន់នោះគឺនៅថ្ងៃទី២៩ ខែតុលា។ ប្រទេសទួរគី និងប្រទេសរុស្ស៊ីចាប់ផ្តើមល្បាតរួមគ្នានៅភាគឥសាននៃប្រទេសស៊ីរីនៅថ្ងៃទី១ ខែវិច្ឆិកា៕
ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩