ប្រភពព័ត៌មានរាយការណ៍ថា រដ្ឋាភិបាលគាំទ្រដោយអារ៉ាប៊ីសោឌី និងក្រុមបំបែកខ្លួននៅភាគខាងត្បូងបានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយនៅថ្ងៃអង្គារដើម្បីបញ្ចប់ការតស៊ូអំណាចនៅភាគខាងត្បូងប្រទេសយេម៉ែន។ ពុំទាន់មានព័ត៌មានលំអិតបន្ថែមផ្សេងទៀតទេ ប៉ុន្តែប្រភពបន្តថាកិច្ចព្រមព្រៀងនេះអំពាវនាវឱ្យមានការរុះរើតួនាទីរដ្ឋាភិបាល ដើម្បីដាក់បញ្ចូលក្រុមប្រឹក្សារបស់ក្រុមបំបែកខ្លួនជាបណ្តោះអាសន្ននៅភាគខាងត្បូង (STC) និងដាក់កងទ័ពរបស់ខ្លួនចំនួនរាប់ម៉ឺននាក់នៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល។ កងកម្លាំងបំបែកខ្លួនគាំទ្រដោយដៃគូចម្រុះសំខាន់របស់ក្រុងរីយ៉ាដ ឬអារ៉ាប់ ជាផ្នែកមួយនៃសម្ព័ន្ធមិត្តមូស្លីមស៊ុននីដែលធ្លាប់ធ្វើអន្តរាគមន៍នៅប្រទេសយេម៉ែននៅខែមីនា ឆ្នាំ២០១៥ ប្រឆាំងនឹងឧទ្ទាមហ៊ូទី(ធ្លាប់គ្រប់គ្រងតំបន់សាណា និងមជ្ឈមណ្ឌលនៅក្នុងទីក្រុងភាគច្រើន)។ ក្រុម STC បែរមកគាំទ្រ រដ្ឋាភិបាលនៅខែសីហាដោយព្យាយាមពង្រីកវិសាលភាពរបស់ខ្លួននៅតំបន់ភាគខាងត្បូង៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩