អគារដែលបានកាន់កាប់ ដោយក្រុមបាតុករនៅអ៊ីរ៉ាក់

0

បាតុករប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ាក់រាប់ពាន់នាក់បានកាន់កាប់អគារខ្ពស់ៗ ដែលគេបោះបង់ចោល នៅកណ្តាលទីក្រុងបាកដាដ។ គេទទួលស្គាល់ថា “ភោជនីយដ្ឋានទួរគី” ដែលកសាងឡើងកាលពីទសវត្សឆ្នាំ១៩៨០ នៅអគារមិនមានអ្វីនៅក្នុងនោះទាំងអស់ តាំងពីរងការទម្លាក់គ្រាប់បែកអំឡុងការលុកលុយដែលដឹកនាំដោយអាមេរិកនៅអ៊ីរ៉ាក់ឆ្នាំ២០០៣។ ក្រុមអ្នកតវ៉ានិយាយថា បានប្រើអ្នកលបបាញ់។

ចាប់តាំងពីថ្ងៃទី ១ ខែតុលា មានមនុស្សជាង ២៥០ នាក់ត្រូវសម្លាប់ នៅក្នុងការប៉ះទង្គិចគ្នាជាមួយកងកំលាំងសន្តិសុខ នៅពេលក្រុមអ្នកតវ៉ាទាមទារការងារ ការបញ្ចប់អំពើពុករលួយ និងសេវាកម្មល្អជាងមុន។

របាយការណ៍គណៈកម្មាធិការរដ្ឋាភិបាលអ៊ីរ៉ាក់បានរកឃើញថា កងកំលាំងសន្តិសុខបានប្រើកំលាំងហួសប្រមាណ និងបាញ់កាំភ្លើងផ្ទាល់ទៅលើក្រុមបាតុករ កាលខែតុលា។ ហើយបានរកឃើញភ័ស្តុតាងដែលថា អ្នកបាញ់សម្លាប់ធ្វើប្រតិបត្តិការចេញពីអគារដែលគេបោះបង់ចោលមួយ នៅកណ្តាលទីក្រុងបាកដាដ។ អាជ្ញាធរអ៊ីរ៉ាក់បានស្តីបន្ទោស “អ្នកលបបាញ់ជាអនាមិក” ដែលសម្លាប់ក្រុមបាតុករ។

BBC នៅអារ៉ាប់ បានរាយការណ៍ និងថតខ្សែរវីដេអូដោយ Lina Shaikhouni៕

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here