សាលារៀនរាប់ពាន់កន្លែងនៅក្នុងប្រទេសហូឡង់បិទទ្វារដោយសារតែការធ្វើកូដកម្មពីគ្រូបង្រៀន

0

ការធ្វើកូដកម្មពេញមួយថ្ងៃដោយគ្រូជនជាតិហូឡង់បានបិទសាលារៀនរាប់ពាន់កន្លែងនៅទូទាំងប្រទេសនេះ។ ក្រុមអ្នករៀបចំនិយាយថាកូដកម្មនៅថ្ងៃពុធដែលជាការតវ៉ាទ្រង់ទ្រាយធំចុងក្រោយបង្អស់នៅក្នុងអ្វីដែលកំពុងក្លាយជារដូវស្លឹកឈើជ្រុះនៃការមិនសប្បាយចិត្តនៅក្នុងប្រទេសហូឡង់ ហើយសកម្មភាពនេះបង្ខំឱ្យបិទសាលារៀនជាង ៤០០០ កន្លែងនៅទូទាំងប្រទេស។

សកម្មភាពនេះធ្វើឡើងបន្ទាប់ពីមានការធ្វើបាតុកម្មទ្រង់ទ្រាយធំក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះដោយកសិករ និងកម្មករសំណង់ដែលមិនសប្បាយចិត្តចំពោះគោលនយោបាយបញ្ចេញឧស្ម័នរបស់រដ្ឋាភិបាល។ កូដកម្មរបស់គ្រូបង្រៀននៅតែបន្ត បើទោះបីរដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី Mark Rutte កាលពីសប្តាហ៍មុននេះព្រមព្រៀងជាមួយសហជីព និងសាលារៀនដើម្បីវិនិយោគបន្ថែមចំនួន ៤៦០ លានអឺរ៉ូ (៥១០ លានដុល្លារអាមេរិក) ក្នុងការអប់រំដើម្បីដោះស្រាយកង្វះខាតគ្រូបង្រៀនធ្វើឱ្យប្រសើរឡើងជាមួយនឹងលក្ខខណ្ឌការងារ និងដំឡើងប្រាក់ខែផងដែរ។

សារព័ត៌មាន AP រាយការណ៍ថា ខុសប្លែកពីកសិករ និងកម្មករសំណង់ដែលបានប្រមូលផ្ដុំគ្នានៅទីក្រុង The Hague ដើម្បីធ្វើបាតុកម្មនោះ ក្រុមគ្រូបង្រៀនបែរជាកំពុងធ្វើបាតុកម្មតូចៗនៅទូទាំងប្រទេសនេះវិញ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here