ប្រធានាធិបតី Vucic៖ ប្រទេសស៊ែប៊ីនឹងមិនទិញប្រព័ន្ធការពារមីស៊ីល S-400 របស់ប្រទេសរុស្ស៊ីទេ

0

ប្រធានាធិបតី Aleksandar Vucic និយាយកាលពីថ្ងៃពុធថា “ប្រទេសស៊ែប៊ីមិនមានគម្រោងទិញប្រព័ន្ធការពារមីស៊ីល S-400 របស់ប្រទេសរុស្ស៊ីទេ។ តាមអ្វីដែលខ្ញុំបានឃើញនេះគឺជាប្រព័ន្ធដ៏គួរអោយចាប់អារម្មណ៍មួយ។ ប៉ុន្តែយើងមិនមានគម្រោងទិញវាទេពីព្រោះយើងមិនមានលុយបង់ថ្លៃវាទេ ព្រោះយើងកំពុងសាងសង់ផ្លូវហាយវ៉េជាច្រើន និងវិនិយោគលើគម្រោងជាច្រើនទៀត” ។

លោកនិយាយថា ប្រសិនបើអ្នកមានអាវុធដូចនេះ គ្មាននរណាម្នាក់វាយប្រហារអ្នកបានទេ។ នៅកន្លែងដែលមានប្រព័ន្ធមីស៊ីល S-400 អាមេរិក ឬអាកាសយានិកដទៃទៀតមិនហោះហើរបានទេ គឺមិនអាចហោះហើរលើប្រទេសតួកគីទេ ហើយអ្នកបើកយន្តហោះអ៊ីស្រាអែលមិនអាចហោះហើរនៅលើទឹកដីស៊ីរីទេ លើកលែងតែសម្រាប់ Golan Heights។

លោកប្រធានាធិបតីបន្ថែមថា“ យើងមានអាកាសចរណ៍ខ្លាំងជាងពេលណាៗទាំងអស់ ហើយយើងនឹងពង្រឹងប្រព័ន្ធការពាររបស់យើងជាមួយនឹងប្រព័ន្ធមីស៊ីល Pantsir និងរបស់ផ្សេងទៀតដែលមិនមាននៅក្នុងបញ្ជីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក” ។ TASS រាយការណ៍ថា កាលពីពេលមុននេះ លោក Vucic ចូលរួមក្នុងសមយុទ្ធយោធារួមរបស់រុស្ស៊ី – ស៊ែប៊ី ‘Slavic Shield 2019’ និងត្រួតពិនិត្យប្រព័ន្ធការពារមីស៊ីល S-400 ផងដែរ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here