ក្រុមអធិការកិច្ចនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិមានវត្តមាននៅអ៊ីរ៉ង់បន្ទាប់ពីឧស្ម័នអ៊ុយរ៉ាញ៉ូមត្រូវចាក់បញ្ចូលទៅក្នុងតំបន់ Fordow

0

បន្ទាប់ពីរដ្ឋាភិបាលក្រុងតេអេរ៉ង់ប្រកាសថាខ្លួនបានចាក់បញ្ចូលឧស្ម័នអ៊ុយរ៉ាញ៉ូមចូលទៅក្នុងតំបន់ Fordow របស់ខ្លួនរួចមក អ្នកនាំពាក្យទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) និយាយថាក្រុមអធិការកិច្ចនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិមានវត្តមាននៅលើទឹកដីអ៊ីរ៉ង់នៅថ្ងៃពុធនេះ និងរាយការណ៍ត្រឡប់មកវិញអំពីសកម្មភាពជាច្រើនដែលពាក់ព័ន្ធរឿងនេះ។

អ្នកនាំពាក្យរ៉យទ័រដកស្រង់សម្តីអ្នកនាំពាក្យរូបនេះថា“ យើងដឹងពីសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃនេះពាក់ព័ន្ធនឹងតំបន់ Fordow” ។ អ្នកត្រួតពិនិត្យទីភ្នាក់ងាររបស់យើងកំពុងស្ថិតនៅក្នុងប្រទេសអ៊ីរ៉ង់ហើយពួកគេនឹងរាយការណ៍អំពីរាល់សកម្មភាពពាក់ព័ន្ធទៅទីស្នាក់ការកណ្តាលរបស់ IAEA នៅទីក្រុង Vienna” ។ គួរបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាមួយប្រទេសមហាអំណាចមិនអនុញ្ញាតឱ្យមានការធ្វើសកម្មភាពអ្វីនៅតំបន់ Fordow ទេ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here